Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ «៦ ខែ ទៀត​នឹង​សិក្សា​ចប់ ភ្នំ​ណា​ទុក​សម្រាប់​វប្បធម៌ ភ្នំ​ណា​ជា​ទីតាំង​ប្រវត្តិសាស្ត្រ ភ្នំ​ណា​ទុក​ធ្វើ​អាជីវកម្ម »

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ​បាន​គូស​បញ្ជាក់​ពី​ការ​រៀបចំ​យន្តការ​គ្រប់គ្រង​ការ​ស្នើ​សុំ​វិនិយោគ​លើ​អាជីវកម្ម​ថ្ម​ភ្នំ​ ចៀស​វាង​ផ្តល់​ការ​អនុញ្ញាត​​​ដោយ​មិន​បាន​គិតគូរ​​ច្បាស់​លាស់ ​​​នាំ​ឲ្យហិនហោច​ដល់ធនធានធម្មជាតិប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវេទិកាកិច្ច​សន្ទនាជាមួយនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាល​ពី​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ ដែល​មាន​ការ​ចូលរួម​ពី​​លោក​ឧប​នាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក​ កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​បាន​​បញ្ជាក់​ថា ក្រសួង​កំពុង​ដំណើរការ​កំំណត់​តំបន់ Zoning ទូទាំងប្រទេស​ ខណៈ​ការផ្តល់អាជ្ញាបណ្ណ​លើអាជីវកម្ម​ថ្មសំណង់​​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​មិនមែន​ចេះតែ​ឲ្យតាមការស្នើ​សុំ​នោះទេ។

លោករដ្ឋមន្រ្តី​បានអះអាង​ថា បច្ចុប្បន្នថ្មសំណង់មាន​គ្រប់គ្រាន់សម្រាប់​បម្រើដល់ការសាងសង់​សំណង់អគារ និង​ផ្លូវថ្នល់​ មិនមានការខ្វះខាតនោះឡើយ។

លោករដ្ឋមន្រ្តី​បាន​គូស​បញ្ជាក់ថា ការងារកំណត់ Zoning បានច្រើនខេត្តហើយ នៅ​សល់តែ ៦ ខែទៀតទេ ការងារនេះនឹងចប់សព្វគ្រប់ ដោយនឹងមានការកំណត់ទីតាំងច្បាស់លាស់​នៅទូទាំងប្រទេស​។ នេះមានន័យថា ខេត្តនីមួយៗនឹង​មាន​ផែនទី កំណត់រួចជាស្រេចថា តើកន្លែងណាដែលអនុញ្ញាតឲ្យធ្វើអាជីវកម្មរ៉ែសំណង់ និងកន្លែងណាដែលមិនអនុញ្ញាត។

ពាក់ព័ន្ធ​ដំណើរការកំណត់តំបន់ (Zoning) លោក​រដ្ឋមន្ត្រី​​បាន​ណែនាំ​ឲ្យ​មន្ទីរ​រ៉ែ និង​ថាមពល​​ ដោយមានការ​ចង្អុល​ទិសពីក្រសួង​ ធ្វើការ​ជាមួយ​មន្ទីរ​បរិស្ថាន មន្ទីរ​វប្បធម៌ និង​ទេសចរណ៍​សហការ​គ្នា ដើម្បី​កំណត់​ប្រភេទ​ភ្នំ​ឲ្យ​បាន​ច្បាស់​លាស់ ភ្នំ​ណា​ដែល​ត្រូវ​ទុក​សម្រាប់​វប្បធម៌ ភ្នំ​ណា​ដែល​ជា​ទីតាំងប្រវត្តិសាស្ត្រ កន្លែង​ណា​ដែល​អាច​យក​ថ្ម​មក​កាយ​ ដើម្បី​បម្រើ​ការងារ​សង្គម។

​«ការ​អភិវឌ្ឍ​ជាមួយ​ការ​អភិរក្ស កំពុង​តែ​ត្រូវ​បាន​អនុវត្ត​ជាក់ស្តែង​រាល់​ថ្ងៃ មិន​មែន​គ្រាន់តែ​ជា​ការ​និយាយ​នៅ​លើ​ក្រដាស​នោះ​ទេ»។ លោករដ្ឋមន្រ្តីបញ្ជាក់​។

យ៉ាងណាមិញ​លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ក៏​មិន​អាច​ទុក​ភ្នំ​ទាំង​អស់​នោះ​ដែរ​ ព្រោះ​បើ​មិន​ដូច្នោះ​ទេនឹង​មិន​មាន​ថ្ម​សំណង់​សម្រាប់​សង់ផ្ទះ ធ្វើ​បេតុង ឬ​ធ្វើ​ផ្លូវ​បាន​ឡើយ។ ប៉ុន្តែ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ទៅ​មុខ​ទៀត គឺ​ត្រូវ​មាន​ការ​ចង្អុល​ទិស​​ឲ្យបាន​ត្រឹម​ត្រូវ។

បើតាមលោក​រដ្ឋមន្រ្តី ប្រសិន​ការ​ធ្វើ​អាជីវកម្ម​ក្នុង​តំបន់​ដែល​បាន​កំណត់ (Zoning) មិន​គ្រប់គ្រាន់ នោះ​នឹង​ពិភាក្សា​អំពី​ការ​ពង្រីក​បន្ត​ទៀត គោលដៅ​គឺ​ត្រូវ​ផ្តល់​ឲ្យ​គ្រប់គ្រាន់​នៅ​ទូទាំងប្រទេស៕

បន្តចុចអាន៖ រដ្ឋមន្រ្តី​ក្រសួង​រ៉ែ បញ្ជា​ឲ្យ​ផ្អាក​ចេញ​អាជ្ញាប័ណ្ណ​វាយថ្មសំណង់​ ក្នុងកិច្ចការពារ​ធនធាន​ធម្មជាតិ

បន្តចុចអាន៖ អាជីវកម្មរ៉ែ កំពុងដំណើរការជិត ១៦០ ក្នុងចំណោមជាង ២៥០ ការដ្ឋាន ក្នុងខេត្តកំពង់ស្ពឺ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម