ព័ត៌មានជាតិ
គិតត្រឹមឆ្នាំ២០២៥ មូលនិធិរ៉ែប្រមូលថវិកាបានប្រមាណ ៦ លានដុល្លារ ចូលរួមអភិវឌ្ឍន៍មូលដ្ឋាន
គិតត្រឹមឆ្នាំ២០២៥ មូលនិធិរ៉ែរបស់ក្រសួងរ៉ែ និងថាមពល ប្រមូលថវិកាបានប្រហែល ៦ លានដុល្លារដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ នេះបើតាមការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងធនធានរ៉ែ និងថាមពល លោក ប៉េង ណាវុធ ក្នុងពីធីសម្ពោធអគារសិក្សាថ្មីមួយខ្នងប្រាំបន្ទប់ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះ។


រហូតមកដល់ពេលនេះ មូលនិធិរ៉ែបានទ្រទ្រង់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអប់រំបណ្តុះបណ្តាលដោយផ្អែកលើសំណើសមស្រប និងជាអាទិភាពរបស់សហគមន៍មូលដ្ឋាន។
ពាក់ព័ន្ធការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លោក ប៉េង ណាវុធ បានបញ្ជាក់ថា មូលនិធីរ៉ែបានប្តូរគោលការណ៍ពីការធ្វើផ្លូវដីក្រហមមកជាការសាងសង់ផ្លូវបេតុងវិញ ដើម្បីធានាបាននូវគុណភាព និងការប្រើប្រាស់បានយូរអង្វែងជូនប្រជាពលរដ្ឋ។

ក្រុមហ៊ុនសឹងយន្តគ័ងយិកខូអិលធិឌី ដែលកំពុងវិនិយោគអាជីវកម្មរ៉ែក្នុងខេត្តក្រចេះ បានប្រកាសចូលរួមអភិវឌ្ឍមូលដ្ឋានជាមួយក្រសួងរ៉ែ និងថាមពល ក្នុងការបន្តធ្វើផ្លូវបេតុងនៅក្នុងភូមិអូត្រូនដោយខាងក្រុមហ៊ុនសន្យានឹងចំណាយថវិកា ៥០% និង ៥០% ទៀតជាការទទួលខុសត្រូវរបស់ក្រសួងរ៉ែ និងថាមពល។
មូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍ បង្កើតឡើងក្នុងគោលបំណងឱ្យក្រុមហ៊ុនអាជីវករដែលធ្វើអាជីវកម្មធនធានរ៉ែទាំងអស់ត្រូវមានភារកិច្ចចូលរួមទទួលខុសត្រូវ ក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាន និងឃុំ-សង្កាត់ពាក់ព័ន្ធក្នុងដែនប្រតិបត្តិការធនធានរ៉ែរបស់ខ្លួន។
មូលនិធិនេះត្រូវប្រើប្រាស់ក្នុងការចូលរួមចំណែកអភិវឌ្ឍសហគមន៍មូលដ្ឋានលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សុខមាលភាពសាធារណៈ អប់រំ បណ្តុះបណ្តាល និងការអភិវឌ្ឍសហគមន៍មូលដ្ឋានដែលពាក់ព័ន្ធផ្សេងៗទៀត ដោយផ្អែកលើសំណើសមស្រប និងជាអាទិភាពរបស់សហគមន៍មូលដ្ឋាន ឃុំ-សង្កាត់ដែលស្ថិតនៅក្នុងដែនប្រតិបត្តិការធនធានរ៉ែ។
មូលនិធិនេះបានអនុវត្តដំបូងចាប់ពីខែមេសា ឆ្នាំ២០១៥ តាមរយៈការផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មខ្សាច់ឱ្យកំពង់ផែស្វយ័តភ្នំពេញធ្វើការបូមខ្សាច់នៅតំបន់ប្រឡាយស្តៅ-តាឯក ស្ថិតនៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម និងឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល និងនៅតំបន់ខ្សុំ-កោះកែវ ស្រុកគៀនស្វាយ ខេត្តកណ្តាល ក្នុងគោលបំណងស្តារផ្លូវនាវាចរណ៍ និងផ្គត់ផ្គង់ខ្សាច់សម្រាប់តម្រូវការអភិវឌ្ឍន៍វិស័យសំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរាជធានីភ្នំពេញ៕
អត្ថបទ៖ ប្រុញ វិធិន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


