ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងរ៉ែ ដាក់លក្ខខណ្ឌឲ្យផ្តល់តំណែងស្រ្តីខ្មែរយ៉ាងតិច ១ រូប កាន់តួនាទីអនុប្រធាន រាល់អ្នកអនុវត្តគម្រោងថាមពលព្រះអាទិត្យ
ថ្លែងនៅក្នុងសន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ ២០២៥ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានគូសបញ្ជាក់ពីការលើកកម្ពស់តួនាទីស្រ្តីក្នុងការកាន់ការងារដឹកនាំអភិវឌ្ឍលើវិស័យថាមពលអគ្គិសនីនៅកម្បុជា។
លោករដ្ឋមន្រ្តីបានលើកឡើងពីការផ្តល់តួនាទីដល់ស្រ្តីខ្មែរកាន់តំណែងជាអនុប្រធានយ៉ាងតិចមួយរូប សម្រាប់ក្រុមហ៊ុនអនុវត្តគម្រោងថាមពលពន្លឺព្រះអាទិត្យ។

លោក កែវ រតនៈ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងបានដាក់លក្ខខណ្ឌឱ្យអ្នកអនុវត្តគម្រោងថាមពលពន្លឺព្រះអាទិត្យផ្ដល់ការងារដល់ស្ត្រីឱ្យបានយ៉ាងតិចចំនួន ៦០% នៃកម្លាំងពលកម្មសរុបនៅក្នុងដំណាក់កាលសាងសង់គម្រោង និង ៥០% យ៉ាងតិច នៅពេលដាក់ឱ្យដំណើរការអាជីវកម្មគម្រោង ដែលក្នុងនោះក្បាលម៉ាស៊ីនដឹកនាំក្រុមហ៊ុនគម្រោង ត្រូវមានអនុប្រធានជាស្ត្រីជនជាតិខ្មែរយ៉ាងតិចចំនួន ០១ រូប»។
បន្ថែមពីនេះ បើតាមលោករដ្ឋមន្រ្តី ក្រសួងមានផែនការដាក់លក្ខខណ្ឌឱ្យអ្នកផ្តល់សេវាកម្មផ្នែកអគ្គិសនីទាំងអស់ ផ្តល់ការងារដល់ស្ត្រីយ៉ាងតិចឱ្យបាន ៣០% ទៅ ៤០% សម្រាប់សកម្មភាពសេវាកម្មនានារបស់អ្នកផ្តល់សេវាកម្មផ្នែកអគ្គិសនីនៅឆ្នាំ២០៣០។

វិស័យថាមពលបានធ្វើវិភាគទានជាចំណូលសារពើពន្ធគ្រប់ប្រភេទចំនួនប្រមាណ ៨៩,៧៥ លានដុល្លារ អាមេរិក ក្នុងការិយបរិច្ឆេទឆ្នាំ២០២៣ និងចំនួនប្រមាណ ៨០,១០ លានដុល្លារអាមេរិក ក្នុងការអនុវត្តជាក់ស្តែងរយៈពេល ៧ ខែ ឆ្នាំ២០២៤។
គិតត្រឹមខែតុលា ឆ្នាំ២០២៤ វិស័យថាមពលបានបង្កើតការងារដោយផ្ទាល់បានចំនួន ១៥ ៩៥៧ កន្លែង ជូនប្រជាពលរដ្ឋ ដែលក្នុងនោះអគ្គិសនីកម្ពុជាដែលជាសហគ្រាសអគ្គិសនីរដ្ឋមានបុគ្គលិកសរុបចំនួន ៦ ២៣១ នាក់ ក្នុងនោះមានបុគ្គលិកជាស្ត្រី ១ ១២៣ នាក់។
ដោយឡែក អ្នកកាន់អាជ្ញាបណ្ណផ្តល់សេវាកម្មផ្នែកអគ្គិសនីឯកជនមានចំនួន ៤៧៩ សហគ្រាស មានបុគ្គលិកសរុបចំនួន ៩ ៧២៦ នាក់ ក្នុងនោះបុគ្គលិកជាស្ត្រីចំនួន ១ ៩៩៥ នាក់៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


