Connect with us

ព័ត៌មានជាតិ

អនុប្រធានព្រឹទ្ធសភា លើកទឹកចិត្តអាជ្ញាធរក្នុងរាជធានីភ្នំពេញ ប្រកួតគ្នាទាក់ទាញទេសចរ និងវិនិយោគ

បានផុស

នៅ

អនុប្រធានទី២ព្រឹទ្ធសភា លោក ធន់ វឌ្ឍនា បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរក្នុងរាជធានីភ្នំពេញ ត្រូវប្រកួតគ្នាក្នុងការទាក់ទាញទេសចរ និងអ្នកវិនិយោគឱ្យបានច្រើនបន្ថែមទៀត។ ការណ៍នេះជាផ្នែកមួយនៃការចូលរួមចំណែកជំរុញវិស័យទេសចរណ៍ និងវិនិយោគក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ទាំង១០ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា។ លោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (ភ្នំពេញ) បានផ្តល់យោបល់ថា គ្រប់មូលដ្ឋានក្នុងរាជាធានីភ្នំពេញ ត្រូវប្រកួតគ្នាទាក់ទាញទេសចរ និងគាំទ្រអ្នកវិនិយោគ។

ដើម្បីធានាបាននូវការទាក់ទាញទេសចរ និងអ្នកវិនិយោគ លោកអនុប្រធានព្រឹទ្ធសភា បានលើកឡើងពីកិច្ចការអាទិភាពចំពោះមុខ គឺការរៀបចំសណ្ដាប់ធ្នាប់ទីក្រុង និងការគ្រប់គ្រងយ៉ាងណាកុំឱ្យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ដោយជំនួបធ្វើឡើងជាមួយនឹងអាជ្ញាធរក្នុងខណ្ឌទួលគោក លោក ធន់ វឌ្ឍនា លើកទឹកចិត្តដល់អាជ្ញាធរខណ្ឌទួលគោក ឱ្យបន្តខិតខំថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងលុបបំបាត់ការឆបោកតាមអនឡាញឱ្យអស់ពីមូលដ្ឋាន ដើម្បីភាពសុខសាន្តរបស់ប្រជាជន ទាក់ទាញអ្នកវិនិយោគ និងទេសចរ។

អនុប្រធានព្រឹទ្ធសភា ក៏បានកោតសរសើរខណ្ឌទួលគោកដែលមានសុវត្ថិភាព ផ្លូវធំទូលាយ និងរក្សាបាននូវសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ ធ្វើឱ្យតំបន់នេះពេញនិយមសម្រាប់ការរស់នៅ ធ្វើការ និងអាជីវកម្ម ដែលធ្វើឱ្យកើតមាននូវភូមិគ្រឹះ សាលារៀន មន្ទីរពេទ្យ អាហារដ្ឋាន ផ្សារទំនើប អគារខ្ពស់ៗ ដូចជាខុនដូ អគារការិយាល័យ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម