កីឡា
លោក ហង់ជួន ណារ៉ុន ការប្រកួតជើងឯកថ្នាក់ជាតិតេក្វាន់ដូ WT ឆ្នាំនេះមានយុវជនប្លែកមុខចូលរួមច្រើន
លោក ហង់ជួន ណារ៉ុន ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ WT ថាការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលបញ្ចប់ទៅនេះសង្កេតឃើញមានយុវជនប្លែកៗមុខចូលរួមច្រើនជាងឆ្នាំមុនៗដែលបង្ហាញពីការគាំទ្រ និងកំណើនធនធានថ្នាលថ្មីៗ។

ទិដ្ឋភាពបិទការប្រកួត
ថ្លែងក្នុងពិធីបិទការប្រកួតជ្រើសរើសជើងឯកថ្នាក់ម្សិលមិញនេះលោក ហង់ជួន ណារ៉ុន បានលើកឡើងថា ឆ្នាំនេះកីឡាករ កីឡាការិនីមានយុវជនប្លែកមុខច្រើនដែលបានចូលរួមក្នុងប្រកួតប្រជែងនេះ។ កំណើននៃយុវជនថ្មីៗនេះបានបញ្ជាក់ពីការស្រឡាញ់គាំទ្រ និងចំនួនអ្នកហ្វឹកហាត់មានកាន់តែច្រើន។
សហព័ន្ធនៅតែបន្តជំរុញដល់យុវជន និងសាធារណៈជនទាំងអស់ឲ្យហ្វឹកហាត់កីឡាយ៉ាងហោចណស់បានមួយប្រភេទដើម្បីសុខភាពរស់នៅ និងជាធនធានដែលប្រកបដោយសក្កានុពលចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនជាមួយរាជរដ្ឋាភិបាល។

ទិដ្ឋភាពបិទការប្រកួត
ប្រធានសហព័ន្ធខាងលើនេះថ្លែងអំណរគុណដល់បណ្ដាក្លឹបនានា គ្រូបង្វឹក កីឡាករ កីឡាការិនី ភាគីពាក់ព័ន្ធទាំងអស់ពិសេសក្រុមសម្ដែងដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួម និងពង្រីកផ្សព្វផ្សាយកីឡាតេក្វាន់ដូ WT នេះឲ្យកាន់តែទូលំទូលាយ។

ទិដ្ឋភាពប្រកួត
បញ្ជាក់ដែរថា សហព័ន្ធកីឡាតេក្វាន់ដូ WT បានបិទបញ្ចប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ របស់ខ្លួនហើយកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះនៅឯអគារប៊ូយុង ក្នុងពហុកីឡដ្ឋានជាតិ។ ការប្រកួតនេះមានគ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ២១៤នាក់មកពី ៣៤ក្លឹប និងបានប្រកួតលើ ២១វិញ្ញាសា៕


ទិដ្ឋភាពបិទការប្រកួត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


