កីឡា
ការប្រកួតតេក្វាន់ដូ WT ជ្រើសរើសជើងឯក ស.ស.យ.ក ជាការលើកកម្ពស់សុខភាពយុវជន
ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯក ស.ស.យ.ក លើកទី២ ឆ្នាំ២០២៦ នេះគឺរៀបចំឡើងដើម្បីលើកកម្ពស់សុខភាពយុវជនតាមរយៈការហ្វឹកហាត់ និងជាការអបអរសារទរ ទិវាអន្តរជាតិនារី ៨មីនា ផងដែរ។

លោក សំ សុខយី
លោក សំ សុខយី តំណាងសមាគមកីឡាតេក្វាន់ដូ WT រាជធានីភ្នំពេញ បានឲ្យដឹងថា ការប្រកួតនេះគឺដើម្បីបញ្ជ្រាបកីឡាមួយនេះឲ្យបានដល់យុវជន និងក្មេងៗជំនាន់ក្រោយចាប់ផ្ដើមហ្វឹកហាត់ធ្វើឲ្យសុខភាពរាងកាយល្អ និងមានប្រាជ្ញាស្មារតីកាន់តែមានភាពរឹងមាំឡើងៗ។ នេះជាឱកាសមួយដែលសមាគមនបានចូលរួមបណ្ដុះធនធានឲ្យមានកាន់តែច្រើន និងប្រកបដោយសុខភាពល្អដែលជាទំពាំងស្នងផ្នែកកីឡាផង និងជាធនធានជួយដល់សង្គមជាតិផង។

ទិដ្ឋភាពប្រកួត
តំណាងសមាគមខាងលើនេះបន្ថែមទៀតថា ទន្ទឹងនិងការពង្រីកផ្សព្វផ្សាយ និងបណ្ដុះធនធានក្មេងៗហើយនោះការប្រកួតនេះក៏ជាការចូលរួមអបអរសារទរ ទិវាអន្តរជាតិ ៨មីនា ផងដែរ។ ការប្រកួតនេះគឺមានកិច្ចសហការជាមួយខាង ស.ស.យ.ក រាជធានីភ្នំពេញ សមាគមអភិវឌ្ឍន៍កីឡាតេក្វាន់ដូកម្ពុជា និងសមាគមតេក្វាន់ដូយុវជនកម្ពុជា។ សមាគមនឹងរៀបចំការប្រកួតផ្សេងៗទៀតដើម្បីជំរុញអភិវឌ្ឍន៍កីឡាតេក្វាន់ដូឲ្យកាន់តែរីកចម្រើន។

លោក សំ សុខយី
បញ្ជាក់ដែរថា ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯក ស.ស.យ.ក លើកទី២ ឆ្នាំ២០២៦ នេះបានធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នៅទីតាំងស្នាក់ការ ស.ស.យ.ក រាជធានីភ្នំពេញ។ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុប ២១០នាក់មកពី ៧ក្លឹប។ ក្នុងពិធីបិទការប្រកួតម្សិលមិញនេះដែរមានការអញ្ជើញចូលរួមជាអធិបតីភាពលោក ជ័យ ចាប ប្រធានសមាគមតេក្វាន់ដូ WT រាជធានីភ្នំពេញ លោកស្រី មិថុនា ភូថង រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោក បែ មករា តំណាង ស.ស.យ.ក រាជធានីភ្នំពេញ និងអាណាព្យាបាលជាច្រើនទៀតផងដែរ៕


លោក ជ័យ ចាប ប្រធានសមាគមតេក្វាន់ដូ WT រាជធានីភ្នំពេញ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


