កីឡា
ឈឿង អាលីហ្សា រំពឹងការប្រកួតកម្រិតពិភពលោកនៅអាល្លឺម៉ង់ទទួលបាននូវអ្វីថ្មីៗ
កីឡាការិនីតេក្វាន់ដូ WT ឈឿង អាលីហ្សា រំពឹងថាការប្រកួតកីឡាសកលវិទ្យាល័យរដូវក្កៅពិភពលោកនៅប្រទេសអាល្លឺម៉ង់នឹងធ្វើឲ្យខ្លួនមានបទពិសោធ បច្ចេកទេសថ្មីៗបន្ថែមទៀតក្នុងអាជីពកីឡាមួយនេះ។

កីឡាការិនី ឈឿង អាលីហ្សា
កីឡាការិនី ឈឿង អាលីហ្សា បានឲ្យដឹងថា ការហ្វឹកហាត់ត្រៀមបានល្អគ្រប់គ្រាន់ និងមានពេលវេលាប្រហែល ២ខែមកហើយចំពោះការចេញទៅប្រទេសអាល្លឺម៉ង់នៅខែកក្ដដា ឆ្នាំ២០២៥ ខាងមុខនេះ។
ម្ចាស់មេដាយស៊ីហ្គេមជំនាន់ខាងលើនេះបន្ថែមទៀតថា ការប្រកួតនេះរូបគេសង្ឃឹមខ្ពស់លើការប្រជែងយកមេដាយ ដោយសារតែការហ្វឹកហាត់បានដិតដល់ និងជឿជាក់លើសមត្ថភាពខ្លួនឯងតាមរយៈបទពិសោធកន្លងទៅ។ យ៉ាណាកីឡាការិនីរូបនេះក៏រំពឹងថា ការប្រកួតកម្រិតពិភពលោកមួយនេះនឹងផ្ដល់នូវបទពិសោធថ្មីៗទៀត ពិសេសលើបច្ចេកទេសក្នុងការប្រយុទ្ធតែម្ដងដើម្បីឲ្យរូបគេរឹតតែរីកចម្រើនឆ្ពោះទៅស៊ីហ្គេម លើកទី៣៣ នៅថៃបន្តទៀត។

ទិដ្ឋភាពហ្វឹកហាត់
បញ្ជាក់ដែរថា ការប្រកួតកីឡាសកលវិទ្យាល័យរដូវក្ដៅពិភពលោក លើកទី៣២ នេះនឹងធ្វើឡើងនៅឯប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី១៦ ដល់ ២៧ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជានឹងបញ្ជូន ៦ប្រភេទកីឡារួមមាន គុនដាវ អត្តពលកម្ម ហែលទឹក យូដូ វាយសី តេក្វាន់ដូ WT ដើម្បីចូលរួមព្រឹត្តិការណ៍ខាងលើនេះ។ ដោយឡែកខាងតេក្វាន់ដូ WT នឹងបញ្ជូនកីឡាការិនី ៥រូបរួមមាន ទី១ រ៉េត ផាន់ម៉ូនីកា ទី២ គ្រី លីដែន ទី៣ ឈន់ ធារ៉ា ទី៤ ឈឿង អាលីហ្សា ទី៥ វ៉ាន់ បូរី។ ក្រុមកីឡាការិនីតេក្វាន់ដូ WT ទាំង ៥នាក់នេះសុទ្ធតែប្រកួតលើវិញ្ញាសាប្រយុទ្ធ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


