Connect with us

កីឡា

យុវតី​តេក្វាន់ដូ​ WT ប្រាប់​អារម្មណ៍​ និង​ការ​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​ជើងឯក​យុវជន​អាស៊ី នៅ​ប្រទេសបារ៉ែន​

បានផុស

នៅ

យុវតី​តេក្វាន់ដូ​ WT​ ហេង​ ម៉ាលីស​ ថា​ខ្លួន​កំពុង​ហ្វឹកហាត់​យ៉ាង​សកម្ម​ដើម្បី​ត្រៀម​លក្ខណៈ​ឲ្យ​បាន​ល្អ​គ្រប់គ្រាន់​ឆ្ពោះ​ទៅ​ការ​ប្រកួត​ជើងឯក​យុវជន​អាស៊ី​ លើក​ទី៣​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​បារ៉ែន​ អំឡុង​ខែ​តុលា​ ឆ្នាំ​២០២៥​ ឆាប់​ៗ​ខាង​មុខ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវតី​ ហេង​ ម៉ាលីស

ហេង​ ម៉ាលីស​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​រូប​គេ​ខំប្រឹង​ហ្វឹកហាត់​ជា​ខ្លាំង​ និង​ស្ដាប់​ដំបូន្មាន​ល្អៗ​ដែល​រៀមច្បង​ជម្រើស​បាន​ប្រាប់​ បង្ហាត់​បង្រៀន។​ ដោយ​សារ​តែ​គម្រោង​នៃ​ការ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​លើក​ទី១​ ធ្វើ​ឲ្យ​យុវតី​រូប​នេះ​មាន​អារម្មណ៍​ភ័យ​ និង​បាម្ភ​ខ្លះ​ៗ​ដែរ​ពិសេស​លើ​រឿង​សុខភាព។​

សកម្មភាព​ហ្វឹកហាត់

យុវតី​វ័យ​ ១៦​ឆ្នាំ​ខាង​លើ​បន្ថែម​ទៀត​ថា​ ចំពោះ​ក្រុម​គ្រួសារ​ឪពុក ម្ដាយ​ បន្ទាប់​ពី​ទទួល​ដំណឹង​ថា​ខ្លួន​នឹង​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​គឺ​បង្ហាញ​អាម្មណ៍​រីករាយ​ និង​ជួយ​ជំរុញ​ខ្លាំង។​ ម៉ាលីស​ ប្ដេជ្ញា​ចិត្ត​នឹង​ខំប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ដណ្ដើម​មេដាយ​ជូន​ប្រទេស​កម្ពុជា​ និង​លើក​មុខមាត់​ខេមរសហព័ន្ធ​តេក្វាន់ដូ​ WT ផង​ដែរ។​

បញ្ជាក់​ដែរ​ថា​ ហេង​ ម៉ាលីស​ ក្រៅតែ​ពី​ជាប់​ជម្រើសជាតិ​ហើយនោះ​ក៏​ជា​កីឡា​ការិនី​ឆ្នើម​របស់ក្លឹបតេក្វាន់ដូ WT វិទ្យាល័យ ហ៊ុន សែន សេរីភាព នៅ​ឯក្រុងតាខ្មៅ ខេត្តកណ្តាល ផង​ដែរ។​ យុវតី​រូប​នេះ​នឹង​ត្រូវ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ លើក​ទី៣​ ដែល​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២២ ដល់​ ៣១​ ខែ​តុលា​ ឆ្នាំ​២០២៥​ នៅ​ឯ​ប្រទេស​បារ៉ែន។​ កីឡា​ការិនី​ជម្រើស​ជាតិ​តេក្វាន់ដូ​ WT រូប​នេះ​នឹង​ប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ​ ទម្ងន់​ក្រោម​ ៤៧​គីឡូក្រាម៕​

អត្ថបទដោយ៖​ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១៨ វិនាទី មុន

លោក នួន សូរិយា លើក​ឡើង​ថា ច្បាប់គុន​ខ្មែរ​​ដាក់​ពិន្ទុ​​ពេល​រាប់​២​ដង​ គួរ​ពិចារណាកែប្រែ​

ព័ត៌មានអន្ដរជាតិ៣១ វិនាទី មុន

លោក ត្រាំ ត្អូញត្អែរ​ថា អាមេរិក​មាន​ថ្ងៃ​ឈប់​ច្រើន​ពេក ខាត​លុយ​រាប់ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ៤ នាទីutes មុន

ស៊ូ សុជាតិ៖​មុននឹងសម្រេចចិត្តវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុណាមួយ ទាមទារឱ្យ​​មានចំណេះដឹងពាក់ព័ន្ធនឹងវិស័យនោះ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ដឹងថាមិនអាចរស់បន្តបាន បុរសចិនមានជំងឺជាប់កាយ ចូលរួមថ្ងៃមង្គលកូនលើកចុងក្រោយ

សេដ្ឋកិច្ច២១ នាទីutes មុន

សមាគមសហព័ន្ធអ្នកវិនិយោគ ប្ដេជ្ញាជំរុញការផ្សព្វ​ផ្សាយ ទាក់ទាញការវិនិយោគ​ពីបរទេស​កមកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

តួកគី ថ្កោលទោសថា Netanyahu សាហាវជាង Hitler ទៅទៀត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពូទីន ស្នើជួយដោះស្រាយជម្លោះមជ្ឈិមបូព៌ា តែ​ ត្រាំ​ ប្រាប់វិញថា ដោះស្រាយរឿងខ្លួនឯងឲ្យចេញសិនទៅ ចាំគិតរឿងគេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីតអ៊ីរ៉ាក់ គំរាមវាយមូលដ្ឋានទ័ពអាមេរិក បើ ត្រាំ ចូលជួយអ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

គណបក្ស​សំខាន់២​ទៀត​ក្នុងរដ្ឋាភិបាល​ចម្រុះ បដិសេធ​​ ផែថងថាន កាន់តំណែង​បន្ត​

កីឡា៦ ម៉ោង មុន

អតីត​កីឡា​ការិនី​ល្បុក្កតោ​ ពេជ្រ​ ចរណៃ​ ទំហំ​ទឹកប្រាក់​នៃ​ការ​ខូចខាត​ឆេះ​ហាងអស់​ខ្ទង់​ ២៦​ម៉ឺន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម