កីឡា
សហព័ន្ធកីឡាតេក្វាន់ដូ WT គ្រោងបញ្ជូនកីឡាការិនី ៥រូបប្រកួតកីឡាសកលវិទ្យាល័យរដូវក្ដៅពិភពលោក
សហព័ន្ធកីឡាតេក្វាន់ដូ WT គ្រោងនឹងបញ្ជូនកីឡាការិនីចំនួន ៥រូបដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធីកីឡាសកលវិទ្យាល័យរដូវក្ដៅពិភពលោក លើកទី៣២ ដែលធ្វើឡើងនៅឯប្រទេសអាល្លឺម៉ង់ នាពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២៥ នេះ។

លោក ឆយ យ៉ុងសុក
លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូ WT បានឲ្យដឹងថា បច្ចុប្បន្នក្រុមដែលនឹងត្រៀមទៅចូលរួមការប្រកួតនៅឯអាល្លឺម៉ង់លើកនេះកំពុងហ្វឹកហាត់យ៉ាងសកម្មរហូតដល់ទៅ ៣ពេលក្នុងមួយថ្ងៃផងដែរដើម្បីបំពេញនូវចំណុចខ្វះខាត។

ទិដ្ឋភាពហ្វឹកហាត់
គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះជឿជាក់ថា ការប្រកួតនេះកីឡាការិនីរបស់កម្ពុជានឹងធ្វើបានល្អដណ្ដើមមេដាយបាន ព្រោះសុទ្ធតែអ្នកមានបទពិសោធច្រើនលើការប្រកួតជាតិ និងអន្តរជាតិកន្លងទៅ។ ការប្រកួតនេះក៏ជាឱកាសពង្រឹងសមត្ថភាពបន្ថែមទៀតដែរមុនព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឯប្រទេសថៃ ចុងឆ្នាំ២០២៥។

ទិដ្ឋភាពហ្វឹកហាត់
បញ្ជាក់ដែរថា ការប្រកួតកីឡាសកលវិទ្យាល័យរដូវក្ដៅពិភពលោក លើកទី៣២ នេះនឹងធ្វើឡើងនៅឯប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី១៦ ដល់ ២៧ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជានឹងបញ្ជូន ៦ប្រភេទកីឡារួមមាន គុនដាវ អត្តពលកម្ម ហែលទឹក យូដូ វាយសី តេក្វាន់ដូ WT ដើម្បីចូលរួមព្រឹត្តិការណ៍ខាងលើនេះ។ ដោយឡែកខាងតេក្វាន់ដូ WT នឹងបញ្ជូនកីឡាការិនី ៥រូបរួមមាន ទី១ រ៉េត ផាន់ម៉ូនីកា ទី២ គ្រី លីដែន ទី៣ ឈន់ ធារ៉ា ទី៤ ឈឿង អាលីហ្សា ទី៥ វ៉ាន់ បូរី ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


