Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូងទារ​ឲ្យ​រុស្ស៊ីដក បដា«ជ័យជម្នះ» ចេញពីជញ្ជាំងស្ថានទូត

បានផុស

នៅ

កូរ៉េខាងត្បូងបានស្នើ​ឲ្យ​ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងសេអ៊ូល ដកបដាដ៏ធំដែលមានសរសេរឃ្លាថា «ជ័យជម្នះនឹងក្លាយជារបស់យើង» ចេញ ដែលបដានេះត្រូវបានលើកបង្ហាញនៅមុនខួបលើកទី៤ នៃសង្គ្រាមនៅអ៊ុយក្រែន។

(រូបថត៖ NEWS1)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​រ៉យទ័រ ក្រសួងការបរទេសកូរ៉េខាងត្បូងបានសម្តែងការព្រួយបារម្ភចំពោះបដាប្រវែង១៥​ម៉ែត្រដែលមានពណ៌ដូចទង់ជាតិរុស្ស៊ីនេះ ប៉ុន្តែរហូតមកដល់ថ្ងៃចន្ទ​ទី​២៣​ខែ​កុម្ភៈ​ឆ្នាំ​​២០២៦​ បដារបស់​រុស្ស៊ី​​នៅតែបន្តដាក់តាំងដដែល។ ក្រសួងបានបញ្ជាក់ជាថ្មីថា ការឈ្លានពានរបស់រុស្ស៊ីគឺជាអំពើខុសច្បាប់ និងជាការរំលោភលើច្បាប់អន្តរជាតិ។

ទន្ទឹមនឹងនេះ កូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខរបស់ខ្លួន។ យោងតាមរបាយការណ៍​កន្លង​មក​របស់​ក្រុង​សេអ៊ូល កូរ៉េខាងជើងបានបញ្ជូនកងទ័ពប្រហែល ១៤​០០០​នាក់ទៅជួយរុស្ស៊ីក្នុងសង្គ្រាម ហើយក្នុងនោះមានជាង ៦​០០០​នាក់ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិត។ កូរ៉េខាងត្បូងចាត់ទុកសកម្មភាពនេះថាជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ស្ថានទូតរុស្ស៊ីមិនទាន់មានការឆ្លើយតបភ្លាមៗចំពោះសំណើនេះទេ ដោយសារបិទទ្វារក្នុងថ្ងៃឈប់សម្រាកសាធារណៈ។ ភាពតានតឹង​បានកើតឡើងចំពេលដែលឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកូរ៉េខាងត្បូង កាលពីដើមខែនេះ បានសរសើរចំពោះតួនាទីរបស់កងទ័ពកូរ៉េខាងជើងក្នុងការប្រយុទ្ធគ្នានៅតំបន់ Kursk នៃប្រទេសរុស្ស៊ី៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម