សេដ្ឋកិច្ច
ផ្ដើមចេញពីអាជីវករ ក្លាយជាម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពងដ៏លេចធ្លោប្រចាំទឹកដីស្រុកខ្សាច់កណ្ដាល
ស្ថិតនៅក្នុងវ័យ ៤៥ឆ្នាំ លោក សៀវ វិសុទ្ធ ជាម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានឱ្យដឹងថា បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមទាយកពងរបស់លោកកំពុងមានទីផ្សារខ្ពស់ ខណៈពងទាកំពុងមានតម្រូវការកើនឡើងជារៀងរាល់ថ្ងៃ។

ថ្លែងប្រាប់ កម្ពុជាថ្មី លោក សៀវ វិសុទ្ធ បានបញ្ជាក់ដែរថា ដំបូងឡើយលោកគ្រាន់ត្រឹមតែជាអាជីវករលក់ពងទាស្ថិតនៅតំបន់សង្កែ រាជធានីភ្នំពេញតែប៉ុណ្ណោះ ប៉ុន្តែដោយមើលឃើញថា កសិករចិញ្ចឹមទាយកពងពីមួយឆ្នាំទៅមួយឆ្នាំតែងតែជួបបញ្ហាប្រឈមរឿងតម្លៃ និងកខ្វះខាតក្នុងការផ្គត់ផ្គង់មកកាន់ទីផ្សារ ទើបលោកសម្រេចចិត្តថានឹងសាកល្បងបើកដំណើរកសិដ្ឋានចិញ្ចឹមទាយកពងចំនួន២ទីតាំងនេះឡើងមកកាលពីជាង២០ឆ្នាំមុន។

យ៉ាងណាមិញ ចំពោះការចិញ្ចឹមទាយកពងនេះ លោក សៀវ វិសុទ្ធ បានអះអាងថា កសិដ្ឋានរបស់លោកបច្ចុប្បន្ន អាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់មកកាន់ទីផ្សាររាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀត ដោយក្នុង១ថ្ងៃ កសិដ្ឋានអាចផលិតពងទាបានជិត ១០ម៉ឺនគ្រាប់។
ក្រៅពីចិញ្ចឹមទាយកពង លោក សៀវ វិសុទ្ធ ក៏បានជួយទិញពងទាពីកសិករដទៃទៀត ដែលពួកគាត់មានមុខរបរចិញ្ចឹមទាយកពង ជុំវិញស្រុកខ្សាច់កណ្ដាល និងតំបន់មួយចំនួនទៀតដែលស្ថិតនៅខេត្តព្រៃវែង ផងដែរ។

ទោះជាយ៉ាងណា លោក សៀវ វិសុទ្ធ ក៏នៅតែទទូចស្នើសុំចិត្តប្រជាពលរដ្ឋខ្មែរ សូមបន្តគាំទ្រផលិតផលដែលផលិតបានក្នុងស្រុកឱ្យបានកាន់តែច្រើន និងសុំស្នើកាត់បន្ថយការនាំចូលពងទាពីប្រទេសជិតខាង ដើម្បីឱ្យកសិដ្ឋាន ពិសេសកសិករចិញ្ចឹមទាយកពង អាចមានស្ថេរភាព និងរក្សាបាននឹងលំនឹងទីផ្សារ នៃដំណើរការចិញ្ចឹមទាយកពងនេះ ផងដែរ។
គួរឱ្យដឹងថា កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយ របស់លោក សៀវ វិសុទ្ធ ជាកសិដ្ឋានធំមួយដែលបានបើកដំណើរការតាំងពីឆ្នាំ ២០០៣មក។ បច្ចុប្បន្នមានទីតាំងស្ថិតនៅភូមិកណ្ដាល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល៕


អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


