សេដ្ឋកិច្ច
សិប្បកម្មក្នុងស្រុកកែច្នៃដូងទុំផលិតប្រេងដូង និងប្រេងបណ្ដុះសក់ ដាក់លក់លើទីផ្សារក្នុងស្រុក
សិប្បកម្មស្ថិតនៅស្រុកឈូក ខេត្តកំពតច្នៃដូងទុំដែលប្រមូលទិញពីកសិករក្នុងតំបន់ផលិតចេញជាប្រេងដូង និងប្រេងបណ្ដុះសក់ ដាក់លក់លើទីផ្សារក្នុងស្រុក ខណៈផលិតផលរបស់សិប្បកម្មនេះ ក៏បាននាំចេញទៅលក់ដល់អឺរ៉ុបរួចមកហើយដែរ។

ស្ថិតក្នុងវ័យ ៤២ឆ្នាំ លោក ឆាយ ស៊ីនឿន ជាម្ចាស់សិប្បកម្ម សិប្បកម្ម The coconut ផលិតប្រេងដូងធម្មជាតិ ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នសិប្បកម្មរបស់លោក អាចមានសមត្ថភាពផលិតប្រេងដូង និងប្រេងបណ្ដុះសក់ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក៏បាននាំចេញទៅកាន់ទីផ្សារប្រទេសអឺរ៉ុបបានមួយចំនួនដូចជា ប្រទេសនូវែលសេឡង់ (New Zealand) ជាដើម។

ម្ចាស់សិប្បកម្មរូបនេះ បន្តថា សិប្បកម្មបច្ចុប្បន្នបានជួយទិញដូងទុំ និងកសិផលជាច្រើនពីកសិករក្នុងខេត្តកំពត ដើម្បីផលិតចេញជាប្រេងសុខភាព និងសាប៊ូជាច្រើនមុខទៀតដែលមានគុណភាពខ្ពស់ សម្រាប់ចែកចាយទៅកាន់បណ្ដាផ្សារទំនើបទូទាំងប្រទេសផងដែរ។
សម្រាប់អត្ថប្រយោជន៍ប្រេងដូង និងប្រេង បណ្ដុះសក់ ដែលចម្រាញ់ចេញអំពីដូងទុំ លោក ឆាយ ស៊ីនឿន បញ្ជាក់ដែរថា រាល់ផលិតផលដែលចេញពីសិប្បកម្មលោកភាគច្រើន គឺសុទ្ធតែប្រើប្រាស់នូវវត្ថុធាតុដើមធម្មជាតិ និងធានាបានថាប្រើប្រាស់ទៅមិនប៉ះពាល់ដល់សុខភាព។
សម្រាប់ពេលបច្ចុប្បន្ន សិប្បកម្មផលិតប្រេងដូងធម្មជាតិរបស់លោក ឆាយ ស៊ីនឿន អាចមានលទ្ធភាពផលិតប្រេងដូង និងប្រេងបណ្ដុះសក់ បានចំនួនប្រមាណជាង ១លីត្រ ក្នុងមួយថ្ងៃ។



ក្រៅពីការផលិតប្រេងដូង និងប្រេងបណ្ដុះសក់ សិប្បកម្មបច្ចុប្បន្នក៏បានជួយបង្កើតការងារជូនពលរដ្ឋក្នុងសហគមន៍ប្រមាណជាង១៥នាក់ឱ្យមានការងារធ្វើប្រចាំថ្ងៃផងដែរ។
លើសពីនេះ សិប្បកម្ម The Coconut របស់លោក ឆាយ ស៊ីនឿន ក៏បានជួយអោយប្រជាពលរដ្ឋនៅក្នុងសហគមន៍អាចរកចំណូលបានតាមរយៈការលក់ផ្លែដូងទុំមកកាន់សិប្បកម្មផ្ទាល់។ បច្ចុប្បន្ន សិប្បកម្មមានទីតាំងស្ថិតនៅភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត៕


អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


