ព័ត៌មានអន្ដរជាតិ
លោក Rubio៖ អាមេរិក វាយអ៊ីរ៉ង់ប៉ុណ្ណឹងមិនទាន់ខ្លាំងណាស់ណាទេ នៅមានខ្លាំងជាងហ្នឹងទៀត
ប្រាប់ទៅអ្នកសារព័ត៌មាននៅវិមានកាពីតូលកាលពីថ្ងៃចន្ទទី២ខែមីនាឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានគំរាមទៅអ៊ីរ៉ង់ថា អាមេរិក បើកប្រតិបត្តិការយោធាវាយប៉ុណ្ណឹងមិនទាន់ខ្លាំងណាស់ណាទេ ទីក្រុងតេហេរ៉ង់នឹងជួបការវាយប្រហារខ្លាំងជាងហ្នឹងទៀត។

និយាយអំពីសង្គ្រាមនៅអ៊ីរ៉ង់ លោក Rubio ប្រាប់ថា ការវាយប្រហារដ៏ខ្លាំងក្លាបំផុតប្រឆាំងនឹងអ៊ីរ៉ង់ មិនទាន់មកដល់នៅឡើយទេ។ នេះគ្រាន់ជាការវាយប្រហារបង្ការជាមុន ប៉ុណ្ណោះ ព្រោះបើមិនធ្វើដូច្នេះទេ កងទ័ពអាមេរិកនឹងត្រូវរងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរពីការសងសឹករបស់អ៊ីរ៉ង់ បន្ទាប់ពីអ៊ីស្រាអែលបើកការវាយប្រហារ។
យ៉ាងណា សម្តីរបស់លោក Rubio បានបង្កើតជាចម្ងល់ថាតើ អាមេរិកនឹងប្រើអាវុធអ្វីជាបន្ទាប់ ហើយថាតើប្រតិបត្តិការថ្មីនោះ មានទំហំធំប៉ុនណាទៅ។
លោកអះអាងទៀតថា អាមេរិកកំពុងផ្តោតលើការកម្ទេចសមត្ថភាពមីស៊ីលបាលីស្ទិក និងកម្លាំងជើងទឹករបស់អ៊ីរ៉ង់ ដើម្បីធានាថាពួកគេមិនអាចវាយបក ឬគំរាមកំហែងដល់សន្តិសុខតំបន់បានទៀតឡើយ។

ទន្ទឹមនោះដែរ តើយោងតាមបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM), គិតត្រឹមព្រឹកថ្ងៃអង្គារ មានកងទ័ពអាមេរិក៦នាក់ហើយ បានពលីជីវិតនិង១៨នាក់ទៀតរងរបួសធ្ងន់ ក្នុងអំឡុងពេលប្រយុទ្ធគ្នា។
សូមជម្រាបថា សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ ការវាយប្រហារនោះបានផ្ដោតសំខាន់លើទីតាំងនុយក្លេអ៊ែរ ឃ្លាំងមីស៊ីល-ដ្រូន និងទីបញ្ជាការដ្ឋានរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ហើយឈានដល់ការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei និងមន្ត្រីកំពូលៗច្រើននាក់ថែមទៀតផង។
ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រធ្វើឲ្យសង្គ្រាមកាន់តែរីករាលដាល៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


