ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣
ស្របពេលសង្គ្រាមអ៊ីរ៉ង់កាន់តែរីកធំទៅៗ ហើយមានប្រទេសជាបន្តបន្ទាប់ប្រកាសចូលរួមជាមួយអាមេរិក វាយប្រហារទីក្រុងតេហេរ៉ង់នោះ ស្រាប់តែពេលនេះ រុស្ស៊ីដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ បានព្រមានអំពីការផ្ទុះសង្គ្រាមលោកលើកទី៣។

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន TASS កាលពីថ្ងៃចន្ទទី២ខែមីនាឆ្នាំ២០២៦ អតីតប្រធានាធិបតីរុស្ស៊ី ឌីមីទ្រី ម៉េដវ៉េដេហ្វ បានព្រមានថា មេដឹកនាំអាមេរិក ដូណាល់ ត្រាំ នឹងអុជបញ្ឆេះសង្គ្រាមលោកលើកទី៣តាមរយៈប្រតិបត្តិការផ្លាស់ប្តូររបបបែបឧក្រិដ្ឋកម្មរបស់គាត់។
យ៉ាងណា លោកនិយាយថា បើនិយាយតាមបច្ចេកទេស រឿងសង្គ្រាមលោកលើកទី៣នេះ គឺមិនទាន់ទេ ប៉ុន្តែប្រសិនបើលោក ត្រាំ នៅតែបន្តប្រតិបត្តិការផ្លាស់ប្តូររបបតាមបែបឧក្រិដ្ឋកម្មនេះទៀតនោះ ច្បាស់ណាស់វានឹងផ្ទុះឡើងហើយ គ្មានអ្វីត្រូវសង្ស័យទេ។
ទន្ទឹមនោះ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរូបនេះ អះអាងថា ការវាយប្រហារលើអ៊ីរ៉ង់ គឺជាផ្នែកមួយនៃសង្រ្គាមទ្រង់ទ្រាយធំរបស់អាមេរិកនិងសម្ព័ន្ធមិត្ត ដើម្បីរក្សាឧត្តមភាពគ្របដណ្តប់លើពិភពលោក។

សូមជម្រាបថា រុស្ស៊ីដែលជាមហាអំណាចនុយក្លេអ៊ែរលេខ១ បានថ្កោលទោសរួចទៅហើយ ចំពោះការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ ដោយចាត់ទុកការវាយប្រហារនោះជាការរៀបចំទុកមុខរួចជាស្រេច។
ក្រសួងការបរទេសរុស្ស៊ី ចេញសេចក្តីថ្លែងការណ៍ថា៖ «នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ កងកម្លាំងប្រដាប់អាវុធអាមេរិកនិងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើទឹកដីអ៊ីរ៉ង់។ ទំហំ និងលក្ខណៈនៃការរៀបចំយោធា នយោបាយ និងឃោសនា ដែលបានកើតឡើងមុនជំហានដ៏មិនប្រុងប្រយ័ត្ននេះ រួមទាំងការដាក់ពង្រាយក្រុមយោធាអាមេរិកដ៏ធំមួយក្រុមទៅកាន់តំបន់នោះ ធ្វើឲ្យគ្មានការសង្ស័យទេថា នេះគឺជាទង្វើឈ្លានពានប្រដាប់អាវុធដែលបានគ្រោងទុកជាមុន ប្រឆាំងរដ្ឋជាសមាជិកអធិបតេយ្យ និងឯករាជ្យរបស់អង្គការសហប្រជាជាតិ ដែលរំលោភលើគោលការណ៍ និងបទដ្ឋានជាមូលដ្ឋាននៃច្បាប់អន្តរជាតិ»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


