ព័ត៌មានអន្ដរជាតិ
ក្រុមសិទ្ធិមនុស្ស៖ របបអ៊ីរ៉ង់អាចចាប់ពលរដ្ឋអាមេរិកធ្វើជាចំណាប់ខ្មាំង
ក្រុមអ្នកតស៊ូមតិ បានអះអាងថា អ៊ីរ៉ង់កំពុងឃុំខ្លួនពលរដ្ឋអាមេរិកយ៉ាងហោចណាស់៦នាក់ ឬអ្នករស់នៅទីនោះដោយផ្ទាល់ ជាពិសេសមានជនជាតិអាមេរិករាប់ពាន់នាក់ជាប់គាំងក្នុងប្រទេសនេះ អាចត្រូវបានប្រើជាថ្នូរក្នុងការដោះដូរ សម្រាប់ការចរចាក្នុងសង្គ្រាមកំពុងកើនឡើងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

យោងតាមការចេញផ្សាយរបស់រ៉យទ័រ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ក្រុមអ្នកជំនាញបានប៉ាន់ស្មានថា ក្នុងចំណោមអ្នកជាប់ឃុំឃាំងទាំងនោះ អាចមានជនជាតិអាមេរិក-អ៊ីរ៉ង់រាប់ពាន់នាក់ស្ថិតក្នុងប្រទេសអ៊ីរ៉ង់ ទោះបីជាមានការព្រមានម្តងហើយម្តងទៀតពីសហរដ្ឋអាមេរិកមិនឱ្យធ្វើដំណើរទៅទីនោះ ដោយសារតែការគំរាមកំហែងនៃការចាប់ខ្លួនក៏ដោយ។
លោក Ryan Fayhee សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមតស៊ូមតិ Foley Foundation និយាយថា៖«ប្រវត្តិរបស់របបគ្រប់គ្រងនៅអ៊ីរ៉ង់ គឺការស្វែងរកឥទ្ធិពលលើជនជាតិអាមេរិកសម្រាប់គោលបំណងនយោបាយមានជាយូរមកហើយ។ ខ្ញុំអាចស្រមៃដឹងថាជនជាតិអាមេរិកទាំងនោះអាចប្រឈមនឹងហានិភ័យ»។
ចំណែក លោក Kieran Ramsey ជាក្រុមតស៊ូមតិពី Global Reach របស់សហរដ្ឋអាមេរិក បាននិយាយថា៖«មានជនជាតិអាមេរិករាប់រយនាក់ ឬច្រើនជាងនេះនៅទីនោះ ទោះបីជាមាន ចំណងគ្រួសារក៏ដោយ ក៏មានហានិភ័យផងដែរ»។
គួរបញ្ជាក់ថា អ៊ីរ៉ង់មិនទទួលស្គាល់ពលរដ្ឋមានសញ្ជាតិពីរទេ ដែលមានន័យថា រដ្ឋាភិបាលផ្សេងទៀតក៏មិនអាចផ្តល់ការការពារផ្នែកការទូត ឬសេវាកម្មកុងស៊ុលដល់ពលរដ្ឋរបស់ពួកគេដែលមានសញ្ជាតិអ៊ីរ៉ង់ផងដែរ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យសេតវិមាន អ្នកនាង Anna Kelly លើកឡើងក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា៖ « ប្រធានាធិបតី ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា លោកចង់ឱ្យជនជាតិអាមេរិកគ្រប់រូបដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់ ត្រូវបញ្ជូនត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។
អ្នកនាង បានព្រមានទៀតថា ប្រទេសអ៊រ៉ង់នឹងមានផលវិបាកធ្ងន់ធ្ងរសម្រាប់របបណាដែលចាត់ទុកជនជាតិអាមេរិកជាកូនអុកនយោបាយ។
ចំណែកក្រុមបេសកកម្មរបស់អ៊ីរ៉ង់ នៅអង្គការសហប្រជាជាតិក៏មិនបានឆ្លើយតបលើបញ្ហានេះនៅឡើយ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


