Connect with us

ព័ត៌មានជាតិ

យុវជនពីរនាក់ត្រូវសមត្ថកិច្ចស្រុកគីរីវង់កសាងសំណុំរឿងទៅតុលាការពីបទផ្គេីននឹងបម្រាមរាជរដ្ឋាភិបាល

បានផុស

នៅ

យុវជន២នាក់ថ្មីទៀតនៅស្រុកគីរីវង់ ខេត្តតាកែវជួបជុំគ្នាហូបចុកគ្រឿងស្រវឹង បេីកធុងបាសបំពងសម្លេងច្រៀងរាំផ្គេីនទៅនិងបម្រាមអាជ្ញាធរ ត្រូវបានកម្លាំងអធិការដ្ឋានស្រុកចុះឃាត់ខ្លួនយកមកកសាងសំណុំរឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ  យុវជន២នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៣ ខែមេសាឆ្នាំ២០២១វេលាម៉ោង១៥និង២០ នាទី។

លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងអន្តរាគមន៍ចុះអនុវត្តលើករណីផឹកស៊ីប្រមូលផ្តុំគ្នា ចាក់ធុងបាសរាំច្រៀងបំពានលើកបម្រាមរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៤ ស.ស.រ ចុៈថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ ដែលបង្កដោយជនសង្ស័យចំនួន០២នាក់គឺ ៖  ឈ្មោះ រិន រុី ភេទប្រុស អាយុ៤១ឆ្នាំ  និងឈ្មោះ ជុំ ចន្នី ភេទប្រុស អាយុ៣៤ឆ្នាំ  ទាំង២នាក់មានទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកគីរីវង់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

សូមរំឮកដែរថា  កាលពីពេលកន្លងមកថ្មីៗនេះ  យុវជន៤នាក់នៅស្រុកសំរោង  ដែលល្មើសបម្រាមអាជ្ញាធរជួបជុំគ្នាស៊ីផឹកចាក់បាស់រាំរែកត្រូវបានសាលាដំបូងខេត្តតាកែវ ផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ១លានរៀល ក្រោមបទមិនគោរពវិធានរដ្ឋបាល និងបទរារាំងដល់ការអនុវត្តវិធានការដែលហាមការជួប ជុំគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម