ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ កំណើនសេដ្ឋកិច្ចថៃអាចធ្លាក់ចុះដល់ ១,៣% ដោយសារជម្លោះនៅមជ្ឈិមបូព៌ា
អ្នកជំនាញថៃបានព្រមានថា ការអូសបន្លាយនៃជម្លោះនៅមជ្ឈិមបូព៌ា អាចធ្វើឱ្យកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃឆ្នាំ ២០២៦ ធ្លាក់ចុះមកត្រឹម ១,៣% ពោលគឺក្រោមការព្យាករចាស់ចន្លោះ ១,៦-២%។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

គណៈកម្មាធិការអចិន្ត្រៃយ៍រួមរបស់ថៃស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) បានព្រមានអំពីការធ្លាក់ចុះកំណើននេះ កាលពីថ្ងៃពុធ (៤ មីនា) ដោយថា ជម្លោះនៅមជ្ឈិមបូព៌ាកាន់តែតានតឹង បង្កហានិភ័យសម្រាប់សេដ្ឋកិច្ចតាមរយៈពីការហក់ឡើងនៃតម្លៃថាមពល ជាពិសេសសម្រាប់ឧស្ម័នធម្មជាតិពង្រាវ(LNG) ដែលនឹងបង្កើនថ្លៃអគ្គិសនី និងថ្លៃឧស្សាហកម្មដោយផ្ទាល់។
ការរំខានដល់ផ្លូវដឹកជញ្ជូនក៏នាំឱ្យមានថ្លៃដឹកជញ្ជូនកើនឡើងផងដែរ ដោយប៉ះពាល់អវិជ្ជមានដល់ក្រុមហ៊ុននាំចេញថៃ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំខែរបស់គណៈកម្មាធិការ លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បានថ្លែងថា៖ «យើងសង្ឃឹមថា បញ្ហានឹងដោះស្រាយចេញក្នុងរយៈពេល១ខែ ប៉ុន្តែយើងត្រូវតែត្រៀមខ្លួនសម្រាប់សេណារីយ៉ូទាំងអស់»។ លោកបន្តថា ប្រទេសថៃមានប្រេងបម្រុងផ្គត់ផ្គង់គ្រប់គ្រាន់ ខណៈកំពុងធ្វើពិពិធកម្មការនាំចូលពីអាហ្វ្រិកខាងលិច ឬអាមេរិក។
យ៉ាងណាមិញ អ្នកជំនាញដដែលក៏លើកឡើងពីបញ្ហាមួយទៀតដែលថា ជម្លោះមជ្ឈិមបូព៌ាបច្ចុប្បន្ន នឹងបណ្ដាលឱ្យមានការធ្លាក់ចុះ ១០% នៃចំនួនភ្ញៀវទេសចរមកពីមជ្ឈិមបូព៌ា ពោលគឺបាត់បង់ភ្ញៀវប្រហែល ៧០ ០០០ ទៅ ៨០ ០០០ នាក់។
ក្រៅពីនេះ សេដ្ឋកិច្ចថៃក៏រងសម្ពាធជាច្រើនទៀតផងដែរ រួមទាំងភាពមិនប្រាកដប្រជាលើពន្ធថ្មីរបស់សហរដ្ឋអាមេរិក ចំពេលដែលបញ្ហាខាងក្នុងស្រុក ដូចជាបំណុលគ្រួសារខ្ពស់ កម្សោយតម្រូវការ និងផលិតកម្មនោះ បានអូសបន្លាយរួចស្រាប់ទៅហើយ។
លោក Kriengkrai បានជំរុញឱ្យគណៈរដ្ឋមន្ត្រីថៃថ្មីបន្តដំណើរការបញ្ចេញថវិកាជាតិយ៉ាងឆាប់រហ័ស គ្រប់គ្រងថ្លៃថាមពលរយៈពេលខ្លីសម្រាប់គ្រួសារ និងអាជីវកម្ម និងពន្លឿនកំណែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចដូចជាការបង្កើនជំនាញកម្លាំងពលកម្ម និងការបណ្តុះបណ្តាលជំនាញឡើងវិញជាដើម៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


