ព័ត៌មានអន្ដរជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកលាលែងជាបន្តបន្ទាប់
កាលពីថ្ងៃអង្គារ មន្ទីរបញ្ចកោណបានប្រកាសអំពីការលាលែងរបស់មន្ត្រីជាបន្តបន្ទាប់ មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បង្ហោះ Twitter បណ្តេញរដ្ឋមន្ត្រីការពារជាតិលោក Mark Esper ចេញពីតំណែង។
មន្ទីរបញ្ចកោណបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្ងៃនេះ អនុរដ្ឋលេខាធិការស្តីទីនៃក្រសួងការពារជាតិទទួលបន្ទុកគោលនយោបាយលោក James Anderson, អនុរដ្ឋលេខាធិការស្តីទីនៃក្រសួងការពារជាតិទទួលបន្ទុកស៊ើបការណ៍និងសន្តិសុខលោក Joseph Kernan និងជានាយអគ្គសេនាធិការនៃលេខាធិការក្រសួងការពារជាតិ Jen Stewart បានដាក់លិខិតលាលែងពីតំណែង”។
អ្នកទាំងបីបានប្រកាសពីការលាលែងភ្លាមៗ។
លោក Trump បាននិយាយកាលពីថ្ងៃចន្ទថា លោកបានបញ្ចប់តំណែងលោក Esper ហើយបានជំនួសគាត់ដោយលោក Miller ដែលកំពុងបម្រើការជានាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិ។
លោក Miller ដែលជាអតីតមន្រ្តីកងទ័ពពិសេសឥឡូវនេះគឺជាមនុស្សទី៥ហើយដែលដឹកនាំក្រសួងការពារជាតិក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់លោក Trump រយៈពេលជិត៤ឆ្នាំ។
ការសម្រេចចិត្តរបស់លោក Trump ក្នុងការដកលោក Esper បានកើតឡើងត្រឹមតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកចាញ់ឆ្នោត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


