ព័ត៌មានជាតិ
ទូតអូស្ត្រាលី៖ ការវិនិយោគលើស្ត្រី និងក្មេងស្រី នឹងក្លាយជាចលករដ៏សំខាន់ក្នុងការជំរុញកិច្ចអភិវឌ្ឍប្រកបដោយចីរភាព
លោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា ការវិនិយោគលើស្ត្រី និងក្មេងស្រី នឹងក្លាយជាចលករដ៏សំខាន់ក្នុងការជំរុញកិច្ចអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការកាត់បន្ថយជម្លោះ ការពង្រឹងលក្ខខណ្ឌសង្គម ការបង្កើនផលិតភាពសេដ្ឋកិច្ច និងការពង្រីកលទ្ធភាពនៃការចូលរួម។

លោកបានរំលេចបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី រួមជាមួយលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ក្រោមប្រធានបទ «ស្រ្តីដឹកនាំការផ្លាស់ប្តូរមូលធនមនុស្ស» កាលពីល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។
នាឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានសង្កត់ធ្ងន់ថា មនុស្សគឺជាអ្នកដឹកនាំបរិវត្តកម្មនៅក្នុងប្រទេស ដែលក្នុងនោះស្ត្រីមិនត្រឹមតែជាអ្នកចូលរួមជំរុញយ៉ាងសកម្មប៉ុណ្ណោះទេ ប៉ុន្តែស្ត្រីក៏ជាអ្នកចូលរួមដឹកនាំក្នុងកិច្ចដំណើរការបរិវត្តកម្មផងដែរ។ លោកស្រីបន្តថា បរិវត្តកម្មមូលធនមនុស្សពិតជាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក៏ប៉ុន្តែសន្តិសុខ និងសន្តិភាពគឺជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន ដើម្បីឱ្យបរិវត្តកម្មអាចបន្តរីកចម្រើនទៅមុខ ដែលនេះគឺជាចំណុចផ្សាភ្ជាប់គ្នារវាងប្រធានបទរបស់កម្ពុជា និងស្ថានទូតអូស្ត្រាលី ក្នុងការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា។

សូមជម្រាបដែរថា ដើម្បីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នេះ ក្រសួងកិច្ចការនារី បានជ្រើសយកប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្នុងគោលបំណងគូសបញ្ជាក់ពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះ និងជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាននៃការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព វិបុលភាពសង្គម និងការគោរពសិទ្ធិមនុស្ស ក៏ដូចរំលេចពីការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងកសាង និងថែរក្សាសន្តិភាពយូរអង្វែង៕




-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


