ព័ត៌មានជាតិ
អូស្រ្តាលី កោតសរសើរស្រូវអង្ករកម្ពុជាថាមានគុណភាពខ្ពស់ និងចូលរួមបង្កើនផលិតភាពនាំចេញទៅទីផ្សារពិភពលោក
ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានប្រកាសនៅលើបណ្តាញហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី ០៨ ខែ វិច្ឆិកា នេះ ដោយបានសរសើរវិស័យស្រូវអង្ករកម្ពុជាថាមានគុណភាពខ្ពស់ និងប្តេជ្ញាគាំទ្រ ហើយនឹងចូលរួមចំណែកដើម្បីបង្កើនផលិតភាពនាំចេញទៅកាន់ទីផ្សារពិភពលោក។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកស្ថានទូត បានសរសេរថា តើអ្នកដឹងទេថា កម្ពុជាបានឈ្នះពានអង្ករល្អដាច់គេលើពិភពលោកជាច្រើនដង សម្រាប់អង្ករក្រអូបម្លិះអង្គរ? ស្ថានទូតបញ្ជាក់ទៀតថា៖«មិនគួរឲ្យភ្ញាក់ផ្អើលទេ ដែលអង្ករកម្ពុជាបច្ចុប្បន្ននេះ ត្រូវបានដាក់លក់នៅលើធ្នើរហាងទំនិញនៅជុំវិញពិភពលោក។ អូស្ត្រាលីបានធ្វើការជាមួយកម្ពុជាអស់រយៈពេលជាច្រើនទសវត្សមកហើយ ដើម្បីបង្កើនផលិតភាព គុណភាព និងសមត្ថភាពរបស់វិស័យស្រូវអង្ករ ក្នុងការចូលទៅកាន់ទីផ្សារពិភពលោកលំដាប់ថ្នាក់ខ្ពស់»។

គុណតម្លៃនៃការគាំទ្ររបស់អូស្ត្រាលី និងគោលដៅរបស់កម្ពុជាក្នុងការបន្តពង្រីកការនាំចេញរបស់ខ្លួន ត្រូវបានបង្ហាញឱ្យឃើញនៅក្នុងសន្និសីទស្រូវអង្ករពិភពលោកអន្តរជាតិឆ្នាំ២០២៥នេះ។ អូស្ត្រាលីនៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រឧស្សាហកម្មស្រូវអង្ករប្រកបដោយនិរន្តភាពនៅក្នុងប្រទេសកម្ពុជា រួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


