ព័ត៌មានជាតិ
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជាជំរុញដល់កម្ពុជានិងថៃក្នុងការរក្សាឱ្យបាននូវបទឈប់បាញ់បន្ទាប់ពីហេតុការណ៍ទាហានថៃផ្ទុះអាវុធក្នុងពេលដែលកម្ពុជាសម្របសម្រួលក្រុមអនុព័ន្ធយោធាបរទេសចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៩ ខែមេសា។

ឆ្លើយតបមកកម្ពុជាថ្មីតាមរយៈសារអេឡិចត្រូនិកអ៊ីមែលនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ស្ថានទូតអូស្ត្រាលីបានបញ្ជាក់ថា អនុព័ន្ធយោធារបស់ខ្លួនពិតជាបានចូលរួមសង្កេតការណ៍តាមការសម្របសម្រួលរបស់កងយុទ្ធពលខេមរភូមិន្ទពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមេសា មែន ខណៈស្ថានទូតបានបន្តជំរុញឱ្យកម្ពុជានិងថៃរក្សាឱ្យបាននូវបទឈប់បាញ់ដោយស្មោះត្រង់។
ស្ថានទូតអូស្ត្រាលីបានបញ្ជាក់ថា៖ «អូស្ត្រាលីបន្តជំរុញឲ្យកម្ពុជា និងថៃអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់គ្នាដោយស្មោះត្រង់ និងធ្វើការឆ្ពោះទៅរកដំណោះស្រាយសន្តិភាពយូរអង្វែង»។

គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០និង៣៥នាទីព្រឹកក្នុងពេលដែលកម្ពុជាកំពុងសម្របសម្រួលក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ទាហានថៃបានផ្ទុះអាវុធដោយបាញ់កាំភ្លើង M79 និងM16 ចំនួន៩គ្រាប់ និងត្រូវក្រសួងការពារជាតិកម្ពុជា ចាត់ទុកជាសកម្មភាពដែលផ្ទុយនឹងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការកាត់បន្ថយភាពតានតឹង និងលើកម្ពស់សន្តិភាព សន្តិសុខ និងភាពស្ងប់ស្ងាត់នៅតាមបណ្ដោយព្រំដែន។
កម្ពុជាបានបញ្ជាក់ថាខ្លួននៅតែប្តេជ្ញាចិត្តគោរព និងអនុវត្តយ៉ាងពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


