ព័ត៌មានជាតិ
ផ្ទះឈើ១ខ្នងត្រូវភ្លើងឆេះគ្មានសល់ ដោយសារផ្ទុះចង្ក្រានហ្គាសឆាបឆេះកានសាំងនៅក្បែរ
ផ្ទះឈើចំនួន១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង បន្ទាប់ពីមានករណីផ្ទុះចង្ក្រានហ្គាស បណ្តាលឲ្យឆាបឆេះសាំងដែលដាក់នៅក្បែរចង្ក្រាន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ៥:៤៥ នាទីព្រឹក ស្ថិតនៅភូមិកាចូនក្រោម ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។

បើតាមការបញ្ជាក់ពីអ្នកស្រី អ៊ី ដានី ដែលជាម្ចាស់ផ្ទះ បានឲ្យដឹងថា មុនពេលកើតហេតុ កូនរបស់គាត់បានចូលទៅក្នុងផ្ទះបាយ ដើម្បីបើកហ្គាសចៀនពងទា ស្រាប់តែបណ្តាលឲ្យផ្ទុះ ហើយអណ្តាតភ្លើងបានឆាបឆេះកានសាំងចំនួន១កាន ដែលដាក់នៅក្បែរចង្ក្រានបាយ។ អ្នកស្រីបានបន្តថា កាលពីមុនគ្រួសាររបស់គាត់ធ្លាប់លក់ដូរឥវ៉ាន់ចាប់ហ៊ួយ ហើយបានទុកសាំងនៅទីនោះ។ ដោយសារព្រួយបារម្ភខ្លាចគេលួច ទើបយកសាំងទៅដាក់ជិតចង្ក្រានបាយ ដែលជាមូលហេតុនាំឲ្យភ្លើងឆេះកាន់តែឆាប់រហ័ស។

លោក សុំ សាវ ប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលកាចូន បានឲ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះយ៉ាងលឿនខ្លាំង ហើយក្នុងរយៈពេលប្រហែលកន្លះម៉ោងប៉ុណ្ណោះ ផ្ទះត្រូវបានឆេះអស់ទាំងស្រុង ខណៈរថយន្តពន្លត់អគ្គិភ័យពីស្រុកវើនសៃ មិនទាន់មកដល់ទីតាំងកើតហេតុទាន់ពេល។
លោកបញ្ជាក់ថា មូលហេតុនៃអគ្គិភ័យនេះ គឺបណ្តាលមកពីការផ្ទុះហ្គាសដាំបាយ បន្ទាប់មកអណ្តាតភ្លើងបានឆាបឆេះកានសាំងចំនួន១កាន ដែលដាក់នៅក្បែរចង្ក្រាន។ ទោះជាយ៉ាងណា ករណីនេះមិនបានបណ្តាលឲ្យមានអ្នករងរបួស ឬបាត់បង់អាយុជីវិតនោះឡើយ។ បើតាមលោក សុំ សាវ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកាចូន បានចុះអន្តរាគមន៍ និងជួយសង្គ្រោះនៅកន្លែងកើតហេតុភ្លាមៗ ក្រោយទទួលបានដំណឹង។

សម្ភារៈដែលខូចខាតរួមមាន ផ្ទះឈើ ១ខ្នង ទំហំ ៩x១១ ម៉ែត្រ (ក្រាលឈើ ប្រក់ស័ង្កសី) ក្រែដេក ១ ម៉ាស៊ីនភ្លើង ១ គ្រឿង ម៉ាស៊ីនត្រងសាំង ១ គ្រឿង ទូរទស្សន៍ ១ គ្រឿង ធុងបាស់ ១ តុមូល ១ ក្តាងើរ ១ សន្លឹក អង្ករ ៥០ គីឡូក្រាម ចានឆ្នាំង សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើន៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


