សេដ្ឋកិច្ច
ម្ចាស់សិប្បកម្មផលិតសាប៊ូក្នុងស្រុកមួយ ស្នើប្រជាជនខ្មែរបន្តគាំទ្រផលិតផលខ្មែរឱ្យកាន់តែច្រើន
ម្ចាស់សិប្បកម្មផលិតសាប៊ូទឹកបោកសម្លៀកបំពាក់ និងសាប៊ូលាងចានក្នុងស្រុកមួយ សុំស្នើចិត្តប្រជាជនខ្មែរបន្តគាំទ្រផលិតផលខ្មែរឱ្យកាន់តែច្រើន ដើម្បីឱ្យសិប្បកម្ម ឬសហគ្រាសក្នុងស្រុកកាន់អាចមានលទ្ធភាពផលិតបានច្រើនជាងមុន នឹងឈានទៅដល់ស្ដង់ដាខ្ពស់ដូចប្រទេសជិតខាង។

អ្នកស្រី គ្រួច ចន្នី ម្ចាស់សិប្បកម្មផលិតសាប៊ូ អាឡាដាំង ខេមបូឌា ប្រាប់ កម្ពុជាថ្មី ថា ក្នុងនាមអ្នកស្រីជាម្ចាស់សិប្បកម្មផលិតសាប៊ូមួយរូប មកទល់ពេលនេះមានតែពាក្យថា សុំស្នើចិត្តប្រជាជនខ្មែរ សូមបន្តគាំទ្រផលិតផលដែលខ្មែរធ្វើបាន ដើម្បីជាកម្លាំងចិត្តសម្រាប់សហគ្រិន ពិសេសអ្នកផលិតទាំងអស់កាន់តែមានឱកាសសម្រាប់ការអភិវឌ្ឃផលិតផលតាមសិប្បកម្ម និងសហគ្រាសរបស់ខ្លួន។

សហគ្រិនរូបនេះ បន្តថា សម្រាប់ពេលបច្ចុប្បន្ន សិប្បកម្មផលិតសាប៊ូរបស់អ្នកស្រី អាចមានសមត្ថភាពផលិតសាប៊ូទឹកបោកសម្លៀកបំពាក់ប្រមាណជិត ១ម៉ឺនលីត្រ ក្នុង១ថ្ងៃ។ ចំពោះទីផ្សារវិញ អ្នកស្រី ថា ផលិតផលសាប៊ូរបស់សិប្បកម្មអាឡាដាំងបច្ចុប្បន្នកាន់តែទទួលបានការគាំទ្រខ្លាំង នេះដោយសារតែអតិថិជនបានទុកចិត្តដល់ផលិតខ្មែរច្រើនជាងមុខផងដែរ។
ទោះជាយ៉ាងណា កន្លងមកនេះ ក៏មានការលើកឡើងថា សាប៊ូ ឬផលិតផលដែលផលិតក្នុងស្រុកហាក់មានតម្លៃខ្ពស់ និងពុំសូវមានគុណភាពដូចរបស់នាំចូលទាក់ទងនឹងក្លិន និងពពុះជាដើម។ ត្រង់ចំណុចនេះ អ្នកស្រី គ្រួច ចន្នី បានពន្យល់ថា «ចំពោះបញ្ហាពពុះ និងក្លិន របស់សាប៊ូអាឡាដាំងអ្នកស្រី វាពិតជាមិនសូវមានពពុះច្រើនពិតមែន ប៉ុន្ដែដោយសារតែតាមស្ដង់ដាការផលិតសាប៊ូជាក់ស្ដែង ប្រសិនបើយើងផ្ដោតទៅលើក្លិនខ្ពស់ពេក ប្រាកដណាស់សាប៊ូផលិតចេញមកគឺមិនសូវមានពពុះច្រើននោះឡើយ»។
ចំណែកតម្លៃវិញ ផលិតផលក្នុងស្រុកមានតម្លៃខ្ពស់ក៏ដោយតែយើងនៅផលិតត្រឹមទ្រង់ទ្រាយតូចនៅឡើយ នោះទើបពេលផ្គត់ផ្គង់ទៅកាន់ទីផ្សារផលិតផលខ្មែរហាក់មានតម្លៃខ្ពស់ជាងរបស់នាំចូល។
សិប្បកម្មផលិតសាប៊ូ អាឡាំដាំង របស់អ្នកស្រី គ្រួច ចន្នី ជាសិប្បកម្មខ្នាតតូចមួយដែលបានបើកដំណើរការឡើងមកតាំងពីឆ្នាំ ២០២០មក។ បច្ចុប្បន្នសិប្បកម្ម មានទីតាំងស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ៕

អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


