Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ៖ «ការស្អប់ខ្ពើម» រវាង​ពូទីន-ហ្សេលេនស្គី រារាំង​សន្តិភាពរុស្ស៊ី-អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា ការស្អប់ខ្ពើម​យ៉ាងជ្រាលជ្រៅរវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន កំពុងរារាំងផ្លូវទៅរកសន្តិភាព ខណៈដែលចំនួនអ្នកស្លាប់កាន់តែអាក្រក់ទៅៗ។

លោកហ្សេលេនស្គី លោកត្រាំ និងលោកពូទីន (រូបថត៖ AP, REUTERS, EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់ Fox News ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល Shield of the Americas ក្នុងរដ្ឋផ្លរីដា កាល​ពីថ្ងៃទី៧​មីនា លោកត្រាំ​បានលើកឡើងថា លោកកំពុងព្យាយាមជួយសម្របសម្រួលដើម្បីសង្គ្រោះជីវិតមនុស្ស ប៉ុន្តែភាគីទាំងពីរបានបាត់បង់ជីវិតមនុស្សរាប់ម៉ឺននាក់ក្នុងមួយខែៗ។ លោកត្រាំ​បានបញ្ជាក់ថា «ការស្អប់ខ្ពើមរវាងលោក (វ៉្លាឌីមៀរ) ពូទីន និងសមភាគីរបស់គាត់ គឺខ្លាំងណាស់… វាពិតជាពិបាកណាស់សម្រាប់ពួកគេក្នុងការឈានទៅដល់ចំណុចនោះ (សន្តិភាព)»។

សង្គ្រាមដែលឈានចូលដល់ឆ្នាំទី៤នេះ កំពុងរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយអង្គការណាតូ​រាយការណ៍ថា រុស្ស៊ីបាត់បង់ទ័ពពី ២០ ០០០ ទៅ ២៥ ០០០​នាក់ជារៀងរាល់ខែ។ ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចោទប្រកាន់រុស្ស៊ីថា កំពុង «លេងសើច» ជាមួយសហរដ្ឋអាមេរិក និងពន្យារពេលការចរចា។ ទោះបីជាអ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចក្នុងការផ្អាកសង្គ្រាមតាមខ្សែបន្ទាត់បច្ចុប្បន្នក៏ដោយ ក៏លោក​ហ្សេលេនស្គី​បដិសេធដាច់ខាតក្នុងការប្រគល់ទឹកដីដែលរុស្ស៊ីមិនទាន់អាចវាយយកបានក្នុងរយៈពេល ៤ឆ្នាំមកនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម