ព័ត៌មានជាតិ
សមត្ថកិច្ចរកឃើញហើយអ្នកគប់កញ្ចក់រថយន្តតាមផ្លូវសាធារណៈ
ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ដែលបានគប់កញ្ចក់រថយន្តអ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈក្រោយពីបានធ្វើសកម្មភាពបានរត់គេចខ្លួនអស់ពេលមួយរយៈ ពេលនេះសមត្ថកិច្ចក្របួចជាប់ហើយ។

លោក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តបានឱ្យដឹងថា ការចុះឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងស្របតាមការសម្របសម្រួលលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងដែរ។
លោកបន្តថា ក្រោយពីមានការសម្របសម្រួលពីតុលាការ លោកបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល ចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យតែម្តងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចក្នុងឡឥដ្ឋស្ថិតក្នុងភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោក ឈឿង គឹមសុង បន្តថា ការឃាត់ខ្លួននេះក៏ស្របតាមការអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ១១អ.យរបស់លោក គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលបញ្ជាឱ្យជនសង្ស័យឈ្មោះ សុខ សម្ផស្ស ហៅ(វស្ស)ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ១០ ១១ ២០០២ ដែលមានទីលំនៅក្រុមទី៥ ឃុំជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង ពាក់ព័ន្ធនឹងករណីធ្វើឱ្យខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ត) ក្នុងអំឡុងខែមីនា ឆ្នាំ២០២១ នៅចំណុចមុខផ្សារជ្រៃស្ថិតក្នុងភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្រោយឃាត់ខ្លួនជនសង្ស័យភ្លាមៗនោះកម្លាំងការិយាល័យជំនាញក៏បានធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនដល់ដៃតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


