កីឡា
ម៉ាឡេស៊ី ត្រូវបានពិន័យជាផ្លូវការហើយ ជុំវិញកីឡាករបរទេសចូលសញ្ជាតិ
សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី និងក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ត្រូវបានពិន័យជាផ្លូវការហើយពាក់ព័ន្ធនឹងការបំពានច្បាប់កីឡាករបរទេសចូលសញ្ជាតិ។ នេះបើយោងតាមសេចក្តីសម្រេចរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដែលបានសម្រេចនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦។
រឿងក្តីរបស់កីឡាករបរទេស ៧ នាក់ដែលទទួលបានសញ្ជាតិម៉ាឡេស៊ី និងបានចូលរួមជាមួយជម្រើសជាតិម៉ាឡេស៊ី លើឆាកអន្តរជាតិអស់រយៈពេលជាច្រើនខែមកហើយ ពេលនេះបានសម្រេចជាផ្លូវការ។ សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ត្រូវបានរកឃើញមានកំហុសតាមមាត្រា ៥៦ នៃវិន័យ និងក្រមសីលធម៌ របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី។ កីឡាករទាំង ៧ នាក់ ដែលទទួលបានសញ្ជាតិម៉ាឡេស៊ីគឺគ្មានប្រភពដើមនៃជីដូនជីតាជាសញ្ជាតិម៉ាឡេស៊ីឡើយ។

តាមរយៈការរកឃើញកំហុសនេះ ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ត្រូវបានកាត់សេចក្តីឲ្យចាញ់ ក្រុមបាល់ទាត់ជម្រើសជាតិនេប៉ាល់ ០-៣ ដែលការប្រកួតកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៥ ម៉ាឡេស៊ី ឈ្នះ នេប៉ាល់ ២-០។ ការប្រកួតមួយទៀត ម៉ាឡេស៊ី ត្រូវឲ្យចាញ់ វៀតណាម ០-៣ ដែលការប្រកួតនេះកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៥ ដែល ពេលនោះ ម៉ាឡេស៊ី ឈ្នះ វៀតណាម ៤-០។
បន្ទាប់ពី សម្រេចនេះ វៀតណាម ទទួលបានកៅអី ឡើងទៅជុំចុងក្រោយ ដោយមាន ១៥ ពិន្ទុស្ថិតនៅកំពូលតារាងពូល F ខណៈ ម៉ាឡេស៊ី ស្ថិតនៅលេខ ២ មាន ៩ ពិន្ទុ ហើយ ឡាវ លេខ ៣ មាន ៣ ពិន្ទុ និងនេប៉ាល់ លេខ ៤ មាន ៣ ពិន្ទុ។
ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ត្រូវបានពិន័យជាប្រាក់ចំនួន ៥ម៉ឺនដុល្លារអាមេរិក ដែលត្រូវបង់ប្រាក់ក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីសេចក្តីសម្រេច។ ចំណែកកីឡាករក៏ទទួលរងពិន័យដែរគឺ ផ្អាកពីការចូលរួមប្រកួតរយៈពេល ១២ ខែ និងជាទឹកប្រាក់ផងដែរ៕

ប្រែសម្រួល៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


