ព័ត៌មានអន្ដរជាតិ
អាមេរិកសុខចិត្តបំពេញស្តុកអាវុធក្នុងឃ្លាំងខ្លួនវិញ ជាជាងផ្តល់ទៅឱ្យអ៊ុយក្រែន
រដ្ឋមន្ត្រីក្រសួងការពារជាតិ (ក្រសួងសង្គ្រាម) សហរដ្ឋអាមេរិក លោក Pete Hegseth បានលើកឡើងថា ក្រសួងការពារជាតិអាមេរិកកំពុងផ្តល់អាទិភាពដល់ការបំពេញស្តុកអាវុធរបស់ខ្លួនឡើងវិញ ជំនួសឱ្យការបញ្ជូនអាវុធទាំងនោះទៅអ៊ុយក្រែន ដោយស្តីបន្ទោសរដ្ឋបាល អតីតប្រធានាធិបតី Joe Biden ពីបញ្ហាប្រឈមនានាដែលយោធាអាមេរិកកំពុងប្រឈមនាពេលថ្មីៗនេះ។
សារព័ត៌មាន RT របស់រុស្ស៊ីដែលផ្សាយថ្ងៃទី១៩ខែមីនា ឆ្នាំ២០២៦ លោក Hegseth លើកឡើងបែបនេះកាលពីថ្ងៃព្រហស្បតិ៍ អំឡុងសន្និសីទសារព័ត៌មានមួយជាមួយឧត្តមសេនីយ៍កងទ័ពអាកាស លោក Dan Caine ។

ពេលសួរពីថវិកាក្នុងប្រតិបត្តិការសង្គ្រាមចំនួន ២០០ប៊ីលានដុល្លារដែលបានរាយការណ៍ដោយមន្ទីរបញ្ចកោណកំពុងស្វែងរកពីសភាក្នុងសង្គ្រាមនៅអ៊ីរ៉ង់ លោក Hegseth បញ្ជាក់ថាការពិភាក្សាកំពុងដំណើរការ ហើយថវិកាបន្ថែមដែលបានស្នើសុំអាចកើនឡើងលើសពីចំនួនសរុប។
លោក Hegseth និយាយថា៖ « ខ្ញុំគិតថាចំនួននោះអាចកើនឡើងរហូតដល់ ២០០ប៊ីលានដុល្លារ ឬលើសនេះ។ យើងត្រូវការប្រាក់ទាំងនោះ ដើម្បីសម្លាប់មនុស្សអាក្រក់»។
មន្រ្តីរូបនេះនិយាយដោយចង្អុលទៅកាន់រដ្ឋបាលមុនរបស់លោក Joe Biden ថា៖ «ថវិកាបន្ថែមនេះគឺយើងត្រូវការដើម្បីបំពេញស្តុកយោធាអាមេរិក ក្នុងការធានាថាយើងទទួលបានមូលនិធិត្រឹមត្រូវ សម្រាប់ធ្វើអ្វីដែលយើងអាចត្រូវធ្វើបាននាពេលអនាគត»។
លោកបន្តថា៖ « យើងក៏កំពុងដោះស្រាយជាមួយគម្រោងការដែលលោក Joe Biden បានបង្កើតឡើង! វាកំពុងបំផ្លាញស្តុកអាវុធទាំងនោះ ហើយមិនបានបញ្ជូនទៅឱ្យយោធារបស់យើងទេ ប៉ុន្តែទៅអ៊ុយក្រែនទៅវិញ។ ពោលគឺរាល់ពេលដែលយើងត្រលប់ទៅមើលបញ្ហាប្រឈមណាមួយដែលយើងមាន គឺជាការបញ្ជូនអាវុធទាំងនោះទៅអ៊ុយក្រែន។ យើងគិតថាគ្រាប់រំសេវទាំងនោះ គួរតែចំណាយឱ្យត្រូវផ្លូវសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងក្នុងពេលនេះ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


