ព័ត៌មានអន្ដរជាតិ
លោកគីម ជាប់ជាប្រធានាធិបតីកូរ៉េខាងជើងអាណត្តិទី៣ ជាមួយការរុះរើមន្ត្រីធំៗយ៉ាងភ្ញាក់ផ្អើល
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានបោះឆ្នោតជ្រើសរើសឲ្យបន្តកាន់តំណែងជាប្រធាននៃគណៈកម្មការកិច្ចការរដ្ឋ សម្រាប់អាណត្តិទី៣។ ការតែងតាំងនេះបានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី១ នៃសភាប្រជាជនកំពូលអាណត្តិទី១៥ ដែលជាស្ថាប័ននីតិប្បញ្ញត្តិខ្ពស់បំផុតរបស់ប្រទេស។

តាមការផ្សាយនាថ្ងៃទី២៣មីនា២០២៦របស់ Yonhap ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានលើកសរសើរថា ភាពដឹកនាំរបស់លោកគីម គឺជា «អំណាចជាតិដ៏ខ្លាំងក្លាបំផុត» សម្រាប់ការពារប្រទេសជាតិ។
អ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងកិច្ចប្រជុំដ៏ធំនេះ គឺការផ្លាស់ប្តូរមុខមាត់អ្នកកាន់អំណាចសំខាន់ៗ។ លោក Jo Yong-won ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភា ជំនួសលោក Choe Ryong-hae ខណៈដែលលោក Kim Tok-hun ទទួលបានតំណែងថ្មីជា «អនុនាយករដ្ឋមន្ត្រីទី១»។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលបំផុតនោះគឺ លោកស្រី Kim Yo-jong ដែលជាប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន ត្រូវបានដកចេញពីតំណែងនៅក្នុងគណៈកម្មការកិច្ចការរដ្ឋនេះទៅវិញ។ ក្រៅពីការរុះរើក្បាលម៉ាស៊ីនដឹកនាំ សភាក៏បានជជែកដេញដោលអំពីកញ្ចប់ថវិកាជាតិឆ្នាំ២០២៦ ផែនការអភិវឌ្ឍន៍៥ឆ្នាំ និងការកែប្រែរដ្ឋធម្មនុញ្ញផងដែរ។
ចំណុចដែលអ្នកតាមដានស្ថានការណ៍អន្តរជាតិកំពុងបារម្ភបំផុតនោះគឺ «ទំនាក់ទំនងរវាងកូរ៉េទាំងពីរ»។ បន្ទាប់ពីលោក គីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងត្បូងគឺជាសត្រូវ ឥឡូវនេះមានការសង្ស័យថា កូរ៉េខាងជើងអាចនឹងលុបចោលគោលការណ៍ «បង្រួបបង្រួមជាតិដោយសន្តិវិធី» ចេញពីរដ្ឋធម្មនុញ្ញរបស់ខ្លួនតែម្តង។ ដ្បិតមានការពិភាក្សាលើការកែប្រែច្បាប់កំពូលនេះក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ ទីក្រុងព្យុងយ៉ាងនៅមិនទាន់បញ្ចេញព័ត៌មានលម្អិតថា តើពួកគេនឹងផ្លាស់ប្តូរគោលនយោបាយចំពោះកូរ៉េខាងត្បូងទៅជាបែបណានោះទេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


