ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌព្រែកព្នៅផ្អាកទីតាំងបែងចែកផលនេសាទ១៤ថ្ងៃ
អាជ្ញាធរខណ្ឌព្រែកព្នៅបានសម្រេចផ្អាកដំណើរការទីតាំងបែងចែកផលនេសាទត្រី (យឿត្រី) ដែលស្ថិតនៅភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

តាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ចុះថ្ងៃទី២៦ ខែមេសានេះ បានឱ្យដឹងថា ការបិទទីតាំងយឿត្រីនេះដោយសារស្ថានភាពនៃការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានអាជីវករ និងប្រជាពលរដ្ឋបានឆ្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍ ២០កុម្ភៈ ដែលស្ថានភាពនេះបានឆ្លងរាលដាលយ៉ាងឆាប់រហ័សគួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលទប់ស្កាត់ជាបន្ទាន់។

រដ្ឋបាលខណ្ឌបានបន្តថា ចំពោះមុខរដ្ឋបាលខណ្ឌសុំផ្អាកដំណើរការជាបណ្ដោះអាសន្នទីតាំងយឿត្រីនេះ រយៈពេល១៤ថ្ងៃដោយគិតចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដល់អាជីវករ អតិថិជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលចេញចូលក្នុងទីតាំងយឿត្រីខាងលើ។

រដ្ឋបាលខណ្ឌព្រែកព្នៅសូមអំពាវនាវដល់អាជីវករចេញចូលនៅក្នុងទីតាំងយឿត្រីខាងលើសូមមានការយល់អធ្យាស្រ័យ និងចូលរួមអនុវត្តតាមសេចក្តីជួនដំណឹងនេះឱ្យមានប្រសិទ្ធភាព។ ក្នុងករណីមិនសហការ គណៈបញ្ជាការឯកភាពខណ្ឌនឹងអនុវត្តទៅតាមច្បាប់ជាធរមាន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


