ចរាចរណ៍
ព្រះសង្ឃ៣អង្គ និងអ្នករៀបចំពិធីការវត្តម្នាក់ស្លៀកពាក់ស៊ីវិលជិះឡានចេញពីក្លិបវិញ ជ្រុលបុកផ្ទះលក់កាហ្វេស្លាប់២នាក់ និងរបួសធ្ងន់ស្រាល២អង្គ
អ្នករៀបចំពិធីការវត្តភ្នៀតសិម្ពលីម្នាក់និងព្រះសង្ឃស្លៀក ពាក់ស៊ីវិល៣អង្គ បាននាំគ្នាចូលក្លិប ហើយបានបើករថយន្ត មួយគ្រឿងត្រឡប់ទៅវិញ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍បុកចូលហាងកាហ្វេមួយកន្លែង និងបុកខឿនដាំដើមឈើ បណ្ដាលឲ្យស្លាប់ចំនួន២អង្គ/នាក់ និងរងរបួសធ្ងន់ស្រាល២អង្គ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើត ឡើងនៅវេលាម៉ោង៤ ទៀបភ្លឺ ថ្ងៃទី២១ខែមករា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវឧកញ៉ាឌីប៉ុក ក្នុងភូមិស្វាយចេក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់រួមមាន ១-ឈ្មោះសៀក តុន អាយុប្រហែល៣០ឆ្នាំ ជាអ្នករៀបចំពិធីការវត្តភ្នៀតសិម្ពលី ទី២ ឈ្មោះវ័ន ជាព្រៈសង្ឃ ។ ចំណែកព្រះសង្ឃ២អង្គទៀតដែលរងរបួសធ្ងន់និងស្រាលពុំទាន់ ស្គាល់អត្តសញ្ញាណនៅឡើយទេ។


តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ឡិចស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BG3223 មួយគ្រឿងធ្វើដំណើរតាមវិថីឧកញ៉ាឌីប៉ុក ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន ។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវបំបែកជា៣ រថយន្តពុំបានបត់ឆ្វេងឬបត់ស្ដាំឡើយគឺបើកត្រង់ទៅបុកចូលផ្ទះលក់កាហ្វេមួយកន្លែងខាងលើនិងបុកខឿនដាំផ្កា យ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តរួញមុខ និងបង្កឲ្យអ្នកជិះដែលគេអះអាងថាអ្នកបើកបរជាអ្នករៀបចំពិធីការនៅវត្តភ្នៀត និងព្រះ សង្ឃ១អង្គ ដែលស្លៀកពាក់ស៊ីវិលបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង។ ដោយឡែក២នាក់ទៀតដែលស្លៀកពាក់ស៊ីវិលដែលគេអះអាងជាព្រៈសង្ឃដូចគ្នាក៏បានរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះ។
តាម ព័ត៌មានឲ្យដឹងទៀតថា នៅក្នុងរថយន្តមានគ្នាចំនួន៤នាក់ដែលនៅក្នុងនោះមានម្នាក់ជាអ្នករៀបចំពិធីការនៅវត្តភ្នៀតសិម្ពលី និងបីនាក់ទៀតជាព្រះសង្ឃ ដែលបានដោះស្បង់ចីវរស្លៀកពាក់ស៊ីវិល ក្រោមការរៀបចំពីសំណាក់ពិធីការ ហើយបានបើករថយន្តម៉ាក់ឡិចស៊ីសមួយគ្រឿងខាងលើនាំគ្នា ចូលក្លឹបសប្បាយនៅពេលបើករថយន្តត្រឡប់ទៅវត្តវិញក៏បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់និងរបួសតែម្ដង ។ នៅក្នុងរថយន្តសមត្ថកិច្ចរកឃើញស្បង់ជីវរចំនួន២។



បន្ទាប់ពីកើតហេតុ នគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីវាស់វែងរួចស្ទូចយករថយន្តបញ្ជូនទៅកាន់ការិយាល័យចរាចណ៍ ផ្លូវគោកដើម្បីដោះស្រាយពេលក្រោយ។
នៅព្រឹកនោះដែរគេឃើញមានព្រះសង្ឃ និងគណៈកម្មការវត្តក៏បាននាំគ្នានិងនិមន្តទៅសូត្រមន្តរៀបចំដឹកសពអ្នករៀបចំពិធីការ និងព្រះសង្ឃបញ្ជូនទៅធ្វើបុណ្យនៅវត្តភ្នៀតសិម្ពលីដែលស្ថិតនៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ៕ដោយ៖សុខា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


