ចរាចរណ៍
បុរសពិការដៃម្នាក់ សង្ស័យជិះម៉ូតូលឿន ដល់ផ្លូវកោងរេចង្កូតបុកខឿនផ្លូវ អូសបោកក្បាលស្លាប់
បុរសពិការដៃម្នាក់ សង្ស័យជិះម៉ូតូលឿន ខ្វះការប្រុងប្រយ័ត្ន ដល់ចំណុចផ្លូវកោង ក៏ជ្រុលចង្កូតទៅបុកខឿនផ្លូវ បណ្ដាលឲ្យបោកក្បាលដេកស្លាប់ក្នុងថ្លុកឈាម។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ២៨ នាទីរសៀល ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវសំរោងថ្មី ភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសពិការដៃខាងស្តាំ (យកដៃខាងឆ្វេងសម្រាប់មួលហ្គែរ) ជិះម៉ូតូ ១ គ្រឿង ម៉ាកហុងដាឌ្រីមសង់ សេ ១២៥ ស៊េរី ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX-0671 ធ្វើដំណើរតាមបណ្ដោយផ្លូវសំរោងក្រាមថ្មី ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈដល់ចំណុចកើតហេតុ សភាពផ្លូវកោងខ្លាំងពេក ក៏រេចង្កូតទៅខាងស្ដាំដៃបុកខឿនផ្លូវ បណ្ដាលឲ្យអូសជាច្រើនម៉ែត្រ ដួលបោកក្បាលស្លាប់ខ្លួនឯងភ្លាមៗ តែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ ធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុក។ ចំណែក សពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិដឹកទៅធ្វើបុណ្យនៅឯខេត្តកំពង់ឆ្នាំង៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


