ចរាចរណ៍
ឪកូនជិះម៉ូតូឌុបគ្នា តែអកុសល ត្រូវរថយន្តដឹកដីថយកិនស្លាប់ ២ នាក់ និង របួសធ្ងន់ម្នាក់ នៅខណ្ឌព្រែកព្នៅ
ស្លាប់ ២ នាក់ និងរបួសធ្ងន់ម្នាក់ ភ្លាមៗ ក្រោយរថយន្តដឹកដីដាក់លេខថយក្រោយ មិនប្រយ័ត្ន ជ្រុលបុក រួចកិនពីលើ នៅខណ្ឌព្រែកព្នៅ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង ៥០ យប់ ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ ថ្មីៗ នេះ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពពីពលរដ្ឋ បានឲ្យដឹងថា គេបានឃើញ ឪពុកកូន ៣ នាក់ កំពុងដឹកគ្នា ជិះតាមផ្លូវបេតុង លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកដី ១ គ្រឿង ពាក់ស្លាកលេខ KDL-1879 បានបើកដាក់លេខថយក្រោយ ជ្រុលទៅបុក និងកិនពីលើ បណ្តាលឲ្យស្លាប់ ២ នាក់ និង កូនម្នាក់ទៀត របួសធ្ងន់។ ចំណែកអ្នកបើករថយន្តដឹកដី បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកឯសពជនរងគ្រោះ សមត្ថកិច្ចសម្រេចធ្វើលិខិតប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


