ព័ត៌មានអន្ដរជាតិ
ផ្ទុះកូវីដខ្លាំងក្លានៅឥណ្ឌា រាលដាលដល់អ្នកការទូតអាមេរិក ស្លាប់២នាក់ និងឆ្លងជាង១០០នាក់
ប្រភពជិតស្និទ្ធិបានប្រាប់ CNN ថា ការផ្ទុះឡើងនូវជំងឺកូវីដ-១៩ដ៏ធំក្នុងចំណោមបុគ្គលិកការទូតអាមេរិកនៅក្នុងប្រទេសឥណ្ឌា បានបណ្តាលឲ្យបុគ្គលិកក្នុងស្រុកចំនួន២នាក់ស្លាប់ និងជាង១០០នាក់ ធ្វើតេស្តវិជ្ជមានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

អត្រានៃករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា បានឈានដល់កម្រិតខ្ពស់ជាសកលសម្រាប់រយៈពេល៥ថ្ងៃជាប់ៗគ្នា ខណៈមន្ទីរពេទ្យអស់គ្រែ ថ្នាំ ម៉ាស៊ីនជំនួយខ្យល់ដកដង្ហើមនិងខ្យល់អុកស៊ីសែន ហើយមនុស្សរាប់ម៉ឺននាក់បានស្លាប់ ក្នុងរលកទីពីរដ៏អាក្រក់ដែលបានចាប់ផ្តើមកាលពីខែមុន។
ប្រភពនេះ មិនបានផ្តល់ព័ត៌មានលម្អិតទេថាតើបុគ្គលិកបានស្លាប់និងធ្វើតេស្តវិជ្ជមាននៅទីតាំងណា ប៉ុន្តែសហរដ្ឋអាមេរិកបានប្រតិបត្តិការស្ថានកុងស៊ុលចំនួន៥ នៅតាមទីក្រុងផ្សេងៗគ្នានិងស្ថានទូតមួយក្នុងរដ្ឋធានី New Delhi។

ប្រភពមួយបាននិយាយថា បុគ្គលិកអាមេរិក សមាជិកគ្រួសារនិងបុគ្គលិកធ្វើការនៅក្នុងប្រទេសឥណ្ឌា ទើបតែចាប់ផ្តើមទទួលវ៉ាក់សាំងកូវីដកាលពី ២សប្តាហ៍មុនប៉ុណ្ណោះ។ ក្នុងរយៈពេលប្រាំមួយសប្តាហ៍ចុងក្រោយនេះ ទោះបីអត្រាករណីឆ្លងរបស់ប្រទេសឥណ្ឌា កំពុងកើនឡើងហើយបុគ្គលិកមិនទាន់បានទទួលវ៉ាក់សាំងនៅឡើយក៏ដោយ ប៉ុន្តែមានការធ្វើដំណើរកម្រិតខ្ពស់ចំនួនពីរដងដោយមន្រ្តីរដ្ឋបាលរបស់លោក Biden ទៅកាន់ប្រទេសនេះ។

ប្រភពបានប្រាប់ CNN ថា បុគ្គលិកខ្លះមានការអាក់អន់ចិត្ត ដោយសារតែពួកគេមានអារម្មណ៍ថា ពួកគេមិនបានទទួលព័ត៌មានច្បាស់លាស់អំពីពេលវេលា ដែលបេសកកម្មការទូតអាមេរិកនឹងទទួលបានវ៉ាក់សាំងទេ ហើយពួកគេមានអារម្មណ៍ថា ពួកគេមិនត្រូវបានផ្តល់អាទិភាពឡើយ ខណៈបុគ្គលិកការទូតជាច្រើននៅអឺរ៉ុបនិងសហរដ្ឋអាមេរិក បានទទួលការចាក់ថ្នាំបង្ការរួចទៅហើយហើយ។

គួរបញ្ជាក់ថា តាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញថា រយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសនេះមានករណីឆ្លងជំងឺកូវីដ-១៩ថ្មីសរុបចំនួន៣៥២,៩៩១នាក់ ដែលជាចំនួនខ្ពស់បំផុតប្រចាំថ្ងៃក្នុងពិភពលោក ដោយបំបែកកំណត់ត្រាចាស់របស់ខ្លួនកាលពីថ្ងៃសៅរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ អាមេរិក ត្រៀមចែកវ៉ាក់សាំង AstraZeneca ៦០លានដូសដល់ប្រទេសដទៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


