ព័ត៌មានអន្ដរជាតិ
ត្រាំ៖ អ្នកចរចាអ៊ីរ៉ង់ ចង់បានកិច្ចព្រមព្រៀងណាស់ តែមិនហ៊ាននិយាយ ព្រោះខ្លាចគ្នាឯងសម្លាប់
ទោះអ៊ីរ៉ង់ច្រានចោលការចរចាជាមួយអាមេរិកហើយឌឺដងផ្លែផ្កាជាហូរហែមកហើយក៏ដោយ ប៉ុន្តែពេលនេះប្រមុខសេតវិមាន ដូណាល់ ត្រាំ បានអះអាងថា តាមពិត អ្នកចរចាអ៊ីរ៉ង់ មិនហ៊ាននិយាយព្រោះខ្លាចគ្នាឯងសម្លាប់។

ថ្លែងទៅកាន់សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ក្នុងពិធីជប់លៀងអាហារពេលល្ងាច កាលពីថ្ងៃពុធទី២៥ខែមីនាឆ្នាំ២០២៦ និងចុះផ្សាយដោយសារព័ត៌មាន TRT World, លោកត្រាំនិយាយថា៖ «ពួកគេកំពុងចរចា ហើយពួកគេចង់ធ្វើកិច្ចព្រមព្រៀងខ្លាំងណាស់ ប៉ុន្តែពួកគេខ្លាចមិនហ៊ាននិយាយចេញមក ព្រោះគិតថា ពួកគេនឹងត្រូវប្រជាជនខ្លួនឯងនោះ សម្លាប់»។
លោកបន្តថា៖ «ពួកគេក៏ខ្លាចត្រូវយើងសម្លាប់ដែរ។ អ៊ីរ៉ង់ចង់ចរចាខ្លាំងមែនទែន ស្របពេលសង្គ្រាមកំពុងបន្ត។ សហរដ្ឋអាមេរិកកំពុងកម្ទេចប្រទេសអ៊ីរ៉ង់ ហើយខ្ញុំនឹងមិនប្រើពាក្យថាសង្គ្រាមទេ ខ្ញុំនឹងប្រើពាក្យថា ប្រតិបត្តិការយោធា ដែលជាអ្វីកំពុងកើតឡើងពិតប្រាកដ»។

លោកត្រាំនិយាយបែបនេះ បន្ទាប់ពីទីក្រុងតេហេរ៉ង់ ចេញមុខបញ្ជាក់យ៉ាងច្បាស់ថា៖ «ពេលនេះ មិនមែនជាពេលត្រូវចរចាគ្នាទេ» ដែលនេះគឺសំដៅទៅលើផែនការ១៥ចំណុចដើម្បីបញ្ចប់សង្គ្រាម ដែលអាមេរិកផ្ញើទៅអ៊ីរ៉ង់។
ថ្លែងក្នុងបទសម្ភាសជាមួយទូរទស្សន៍រដ្ឋ កាលពីថ្ងៃពុធទី២៥ខែមីនាឆ្នាំ២០២៦, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ប្រាប់ថា៖ «ប៉ុន្មានថ្ងៃមកនេះ សហរដ្ឋអាមេរិកបាន ចាប់ផ្តើមផ្ញើសារជាច្រើនតាមរយៈអ្នកសម្របសម្រួលផ្សេងៗគ្នា។ សារទាំងនេះត្រូវបាន បញ្ជូនតាមរយៈបណ្តាប្រទេសជាមិត្ត ហើយអ៊ីរ៉ង់បានឆ្លើយតបវិញដោយការបញ្ជាក់ពីគោលជំហរ និងព្រមានចំៗថា នោះគឺមិនមែនជាកិច្ចសន្ទនាឬការចរចា ឬអ្វីដែលស្រដៀងនឹងនោះឡើយ»។
លោក Araghchi អះអាងថា គោលនយោបាយរបស់អ៊ីរ៉ង់នាពេលនេះ គឺបន្តការពារខ្លួន ហើយឥឡូវពួកគេគ្មានបំណងចរចាទេ។ នេះគឺជាសង្គ្រាមរបស់អ៊ីស្រាអែល ប៉ុន្តែប្រជាជនក្នុងតំបន់ និងប្រជាជនសហរដ្ឋអាមេរិក គឺជាអ្នកដែលត្រូវសងតម្លៃចំពោះសង្គ្រាមនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


