កីឡា
កីឡាកម្សាន្ត ៥ ប្រភេទ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេទាំង ៣ ថ្ងៃនៅក្រចេះ
ពិធីបុណ្យទន្លេ លើកទី១០ រៀបចំនៅខេត្តក្រចេះរយៈពេល ៣ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ២៧ ដល់ ទី២៩ ខែមីនា ឆ្នាំ ២០២៦ ក្រោមមូលបទ«ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល។

ក្នុងរយៈពេល ៣ ថ្ងៃនេះមានព្រឹត្តិការណ៍ និងកម្មវិធីកម្សាន្តជាច្រើន មានដូចជាសិក្ខាសាលាស្តីពី«ការអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍» ពិធីបណ្តែតប្រទីបបួងសួងសុំសេចក្តីសុខ និងដឹងគុណទន្លេ ពិធីរាប់បាត្រឧទ្ទិសកុសលជូនដល់ បុព្វបុរស និងវិរកងទ័ព ពិធីព្រលែងត្រី ការសម្តែងសិល្បៈ និងព្រឹត្តិការណ៍កីឡាកម្សាន្តជាច្រើនទៀត។
សម្រាប់កម្មវិធីកីឡាកម្សាន្តវិញមានទាំង ៣ ថ្ងៃពេញគិតចាប់ពី ៨ ព្រឹក រហូតដល់ម៉ោង ៥ ល្ងាច។ ខាងក្រោមជាប្រភេទកីឡាកម្សាន្តផ្សេងៗទាំង ៣ ថ្ងៃ។
ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៦
- រត់កម្សាន្តមហាជនចម្ងាយ ៥ គីឡូម៉ែត្រ (ខ្លោងទ្វារព្រឹត្តិការណ៍ ជិតវិមានឯករាជ្យខេត្ត)
- កីឡាប៉ារ៉ាម៉ូទ័រ (នៅត្រើយម្ខាងទន្លេ ទល់មុខសាលាខេត្ត)
- កីឡាប្រជាប្រិយ (បោះអង្គុញ) (មុខសាលាខេត្ត តាមមាត់ទន្លេ)
- កីឡាអុកចត្រង្គ (នៅមុខសាលាខេត្ត តាមមាត់ទន្លេ)
- កីឡាវាយសីមហាជន (នៅមុខសាលាខេត្ត តាមមាត់ទន្លេ)
- កីឡារែក និងលោតម៉ឹក (នៅមុខសាលាខេត្ត តាមមាត់ទន្លេ)
ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៦
- កីឡាប៉ារ៉ាម៉ូទ័រ (នៅត្រើយម្ខាងទន្លេ ទល់មុខសាលាខេត្ត)
- កីឡាប្រជាប្រិយ (បោះអង្គុញ) (មុខសាលាខេត្ត តាមមាត់ទន្លេ)
- កីឡាអុកចត្រង្គ (នៅមុខសាលាខេត្ត តាមមាត់ទន្លេ)
- កីឡាវាយសីមហាជន (នៅមុខសាលាខេត្ត តាមមាត់ទន្លេ)
- កីឡារែក និងលោតម៉ឹក (នៅមុខសាលាខេត្ត តាមមាត់ទន្លេ)
ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៦
- កីឡាប្រជាប្រិយ (បោះអង្គុញ) (មុខសាលាខេត្ត តាមមាត់ទន្លេ)
- កីឡាអុកចត្រង្គ (នៅមុខសាលាខេត្ត តាមមាត់ទន្លេ)
- កីឡាវាយសីមហាជន (នៅមុខសាលាខេត្ត តាមមាត់ទន្លេ)
- កីឡារែក និងលោតម៉ឹក (នៅមុខសាលាខេត្ត តាមមាត់ទន្លេ)
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


