ព័ត៌មានជាតិ
៣ ថ្ងៃព្រឹត្តិការណ៍បុណ្យទន្លេខេត្តក្រចេះ ទទួលបានទេសចរមកកម្សាន្តជិត ៣២ ម៉ឺននាក់
ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ រយៈពេល ៣ ថ្ងៃ បានឈានដល់ពិធីបិទបញ្ចប់ជាផ្លូវការ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះបានឱ្យដឹងថា ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ព្រឹត្តិការណ៍បុណ្យទន្លេទទួលបានភ្ញៀវទេសចរសរុបចំនួន ៣១៧.៦៨៥នាក់ ក្នុងនោះ ទេសចរជាតិចំនួន ៣១១.២៣៧ នាក់ និងភ្ញៀវទេសចរបរទេសចំនួន ៦.៤៤៨នាក់។



ថ្លែងក្នុងពិធីបិទព្រឹត្តិការណ៍បុណ្យទន្លេខេត្តក្រចេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់គណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេលើកទី ១០ ដែលបានរួមសហការគ្នាអស់ពីកម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ ទាំងការរៀបចំ ទាំងការពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានចូលរួមទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី ១០ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា នៅខេត្តក្រចេះ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យយ៉ាងត្រចះត្រចង់។ ជោគជ័យនេះ អាស្រ័យដោយការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែលជាសហថាមពលដ៏ខ្លាំងក្លា ជាពិសេសជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលើរាជរដ្ឋាភិបាលនិងអាជ្ញាធរ ដែលធ្វើឱ្យបងប្អូនមានភាពកក់ក្តៅក្នុងការចេញដើរកម្សាន្ត។
លោក វ៉ា ថន អភិបាលខេត្តក្រចេះមានប្រសាសន៍ថា ព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំនេះជាឱកាសដ៏ប្រសើរដើម្បីផ្សព្វផ្សាយ និងបង្ហាញនូវសក្តានុពលទេសចរណ៍កម្ពុជា និងខេត្តក្រចេះទៅកាន់សាធារណជនទូទាំងប្រទេសកម្ពុជា ដ៏ដូចជាពិភពលោក ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់អំពីតម្លៃសម្បត្តិធម្មជាតិដ៏មហាសាលនៃទន្លេមេគង្គ ដែលបានផ្តល់នូវគុណសម្បត្តិច្រើនឥតគណនា។
នៅក្នុងពិធីបិទនេះក៏មានការប្រគល់ទទួលទង់ ខេត្តជាម្ចាស់ផ្ទះរៀបចំបន្តព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១១ គឺខេត្តស្វាយរៀង៕

អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


