សន្តិសុខសង្គម
ឃាត់ខ្លួនសង្ឃក្លែងក្លាយមួយក្រុម បន្លំខ្លួនចូលពិធីរាប់បាតបុណ្យទន្លេក្នុងខេត្តក្រចេះ
មន្ទីរធម្មការនិងសាសនាខេត្តក្រចេះ សហការជាមួយសមត្ថកិច្ចឃាត់ខ្លួនក្រុមសង្ឃក្លែងក្លាយចំនួន ១៤ អង្គ យកមកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ខណៈបានបន្លំខ្លួនបម្រុងចូលក្នុងពិធីរាប់បាត្រក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី ១០ នៅខេត្តក្រចេះ។
ការឃាត់ខ្លួនក្រុមសង្ឃក្លែងក្លាយខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៦ នៅមុខសាលាខេត្តក្រចេះ ក្នុងពិធីរាប់បាតឧទ្ទិសកុសលជូនដល់បុព្វបុរសនិងវីរកងទ័ព។

តាមការឱ្យដឹងពីលោក ស៊ូ ស៊ែ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ បានឱ្យដឹងថា ករណីនេះមិនមែនជាករណីព្រះសង្ឃបន្លំខ្លួនចូលក្នុងកម្មពិធីទេ តែជាសង្ឃក្លែងក្លាយតែម្តង កោរសក់ស្លៀកស្បង់ចីពរ។
លោកបានបញ្ជាក់ថា សង្ឃក្លែងក្លាយទាំងអស់នេះបម្រុងចូលក្នុងពិធីរាប់បាត ប៉ុន្តែដោយមានការសង្ស័យ លោកក៏បានធ្វើការសួរនាំជាលទ្ធផលមានភាពមិនប្រក្រតី។


ក្នុងនាមន្ទីរជំនាញក៏បានសហការណ៍ជាមួយសមត្ថកិច្ចយកមកធ្វើការសួរនាំ។ ក្រោយធ្វើការសាកសួររួច ក្រុមបន្លំធ្វើជាសង្ឃបានឆ្លើយសារភាពថា ពិតជាបានក្លែងជាសង្ឃពិតមែនដើម្បីរកស៊ី។ បច្ចុប្បន្ន ក្រុមក្លែងជាសង្ឃទាំងនោះ ត្រូវបានសមត្ថកិច្ចអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ប្រព្រឹត្តិបែបនេះតទៅទៀត៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


