Connect with us

កូវីដ-១៩

ឯកឧត្ដម ហ៊ុន ម៉ាណែត៖ បេសកកម្ម​៥១​ថ្ងៃ ៥ទីតាំងបានក្លាយជា​មន្ទីរពេទ្យ និងមណ្ឌលព្យាបាល​កូវីដ-១៩​​​

បានផុស

នៅ

ក្នុងរយៈពេល​៥១ថ្ងៃ ក្រុមការងារ​បានរួមគ្នារៀបចំមន្ទីរពេទ្យ និងមណ្ឌលសម្រាប់ព្យា​បាលជំងឺកូវីត-១៩ កម្រិតស្រាល​ចំនួន​៥រួមមាន សណ្ឋាគារ Great Duke មន្ទីពេទ្យហ្លួងម៉ែ មណ្ឌលព្យាបាលកូវីដ-១៩ កោះពេជ្រ ទី១ និងទី២ និងមណ្ឌលព្យាបាលកូវីដ-១៩ ទួលពង្រ ដែលអាចរៀបគ្រែសរុបប្រមាណ៤,៣០០គ្រែ ដើម្បីព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩។ នេះបើ​តាម​ការឱ្យដឹងពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម ហ៊ុន ម៉ាណែត​ ​បាន​អរគុណដល់​ក្រុមការងារទាំងអស់​ ដែលបាន​ចូលរួម​យ៉ាង​សកម្មនៅ​​ក្នុង​​សកម្មភាពនៃការការរៀបចំ​នេះ ពីព្រោះបើគ្មានការចូលរួមយ៉ាងសកម្មទាំងអស់គ្នាទេ ក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។​​

ជាមួយគ្នានោះ ឯកឧត្ដម ហ៊ុន ម៉ាណែត​ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ៣កុំ ៣ការពារ ក៏ដូចជាក្នុងការទទួលចាក់​វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និង​ការគោរពគោលការណ៍អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល​ និងឈានដល់ការបញ្ចប់ជំងឺកូវីដ-១៩ នៅក្នុង​ប្រទេស​របស់​យើងបានឆាប់រហ័ស៕​

អត្ថបទ៖ កោះកែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម