ព័ត៌មានអន្ដរជាតិ
តំណាង UN ម្នាក់ លាឈប់ពីតួនាទី ដោយទម្លាយថា អាចមានការវាយប្រហារនុយក្លេអ៊ែរ នៅអ៊ីរ៉ង់
ជាសញ្ញាគួរឲ្យព្រួយបារម្ភ ដែលតំណាងរបស់អង្គការសហប្រជាជាតិ (UN) មួយរូប បានសម្រេចចិត្តលាឈប់ពីតួនាទី ព្រោះតែមានសេចក្តីរាយការណ៍អំពីលទ្ធភាពនៃការវាយប្រហារអាវុធនុយក្លេអ៊ែរលើរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់។

តាមការផ្សាយរបស់ Roya News នៅថ្ងៃចន្ទទី៣០ខែមីនាឆ្នាំ២០២៦ លោក Mohamad Safa នាយកប្រតិបត្តិនិងជាតំណាងអង្គការ Patriotic Vision Association (PVA) ដែលមានឋានៈជាអ្នកពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម UN (ECOSOC) បានបង្ហោះសារនៅលើបណ្តាញសង្គម X កាលពីថ្ងៃសុក្រទី២៧ខែមីនា បញ្ជាក់ពីការឈប់ចូលរួមក្នុងក្រុមប្រឹក្សានិងគណៈកម្មាធិការការងារ ដោយលោកសុខចិត្តបោះបង់អាជីពការទូតដែលខំសាងអស់រយៈពេលជិត១២ឆ្នាំមកហើយ។
សម្រាប់ហេតុផលនៅពីក្រោយការលាលែងនេះ លោក Safa បានលើកឡើងពីក្តីបារម្ភចំពោះទង្វើរបស់មន្ត្រីជាន់ខ្ពស់ UN ដែលលោកចោទថា កំពុងបម្រើឲ្យក្រុមអ្នកមានអំណាច ជាជាងការប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលរបស់ស្ថាប័ននេះ។ លោកមិនអាចបន្តពាក់ព័ន្ធជាមួយ UN បានទៀតទេ ព្រោះមានការត្រៀមលក្ខណៈសម្រាប់លទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរហើយ។

លោកបញ្ជាក់យ៉ាងច្បាស់ថា៖ «ក្រោយការពិចារណាយ៉ាងល្អិតល្អន់ ខ្ញុំបានសម្រេចចិត្តផ្អាករាល់ភារកិច្ច ក្នុងនាមជាតំណាងចម្បងរបស់ PVA នៅ UN និងចេញពីគ្រប់គណៈកម្មាធិការ/ក្រុមការងាររបស់ UN ដែលខ្ញុំជាសមាជិក។ បើនៅបន្តធ្វើការទៀត ខ្ញុំអាចនឹងមានចំណែកក្នុងនាមជាសាក្សីនៃព្រឹត្តិការណ៍នានាដែលមិនអាចទទួលយក ជាពិសេសការត្រៀមលក្ខណៈរបស់ UN សម្រាប់សេណារីយ៉ូដែលពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរតែម្តង»។
ពាក់ព័ន្ធទំហំនៃការបំផ្លិចបំផ្លាញដែលអាចកើតមាន លោក Safa សង្កត់ធ្ងន់ថា តេហេរ៉ង់ គឺជាទីក្រុងដែលមានមនុស្សរស់នៅជិត ១០លាននាក់។ សាកស្រមៃមើល បើរដ្ឋធានីនេះត្រូវរងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរមែន តើវានឹងទៅជាយ៉ាងណា?
ទោះបែបនេះ ការចោទប្រកាន់របស់លោក Safa មិនទាន់មានស្ថាប័នពាក់ព័ន្ធចេញមុខបំភ្លឺឬបកស្រាយទេ ហើយគេក៏កំពុងរង់ចាំមើលការវិវឌ្ឈនៃស្ថានការណ៍សង្គ្រាមមជ្ឈិមបូព៌ាដែរ តើនឹងប្រែប្រួលទៅជាយ៉ាងណាទៀត?
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


