ព័ត៌មានអន្ដរជាតិ
ត្រាំ សារភាពថា ពិតជាចង់បានប្រេងរបស់អ៊ីរ៉ង់ មែន
ទីបំផុតប្រមុខសេតវិមាន ដូណាល់ ត្រាំ សារភាពហើយថា លោកពិតជាចង់បានប្រេងរបស់អ៊ីរ៉ង់មែន ស្របពេលអាមេរិកនិងអ៊ីស្រាអែល កំពុងបង្កើនការវាយប្រហារសូម្បីលើទីតាំងស៊ីវិលរបស់អ៊ីរ៉ង់។

ក្នុងកិច្ចសម្ភាសន៍ជាមួយ Financial Times កាលពីថ្ងៃអាទិត្យទី២៩ខែមីនាឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក និយាយថា ជម្រើសដែលលោកចូលចិត្តបំផុត គឺការយកប្រេង។ លោកចង់យកប្រេង នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលអាចឈានទៅដល់ការរឹបអូសយកកោះ Kharg ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់តែម្តង។
លោកត្រាំនិយាយថា៖ «និយាយឲ្យត្រង់ទៅ អ្វីដែលខ្ញុំចូលចិត្តបំផុត គឺការយកប្រេងនៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែមានមនុស្សល្ងង់ខ្លះនៅឯសហរដ្ឋអាមេរិកនិយាយថា ហេតុអ្វីបានជាលោកធ្វើបែបហ្នឹង? ប៉ុន្តែពួកគេទេដែលជាមនុស្សល្ងង់នោះ»។
ស្របពេលជាមួយគ្នានោះ លោកបានប្រៀបធៀបកិច្ចខិតខំប្រឹងប្រែងនេះ ទៅនឹងប្រតិបត្តិការនៅប្រទេសវ៉េណេស៊ុយអេឡាកាលពីខែមករា នៅពេលសហរដ្ឋអាមេរិក ចាប់ខ្លួនមេដឹកនាំ Nicolas Maduro និងមានផែនការគ្រប់គ្រងឧស្សាហកម្មប្រេងរបស់ប្រទេសនោះ។

យុទ្ធនាការយោធារបស់អាមេរិក និងអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ មានរយៈពេលជាងមួយខែហើយ ខណៈគោលដៅសំខាន់បំផុតបានងាកទៅរក «កោះ Kharg» ដែលជាកោះផ្កាថ្មដ៏តូចមួយ ប៉ុន្តែជាដង្ហើមសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដោយសារវាជាកន្លែងដែលនាំចេញប្រេងរហូតដល់ ៩០% នៃប្រទេសទាំងមូល។
លោក ត្រាំ បានបង្ហាញជំហរមិនខ្វល់ខ្វាយចំពោះ «ផែនការសន្តិភាព១៥ចំណុច» នោះឡើយ ដោយលោកបានពោលថា «ខ្ញុំមិនបានស្រេកឃ្លានចង់បានកិច្ចព្រមព្រៀងនោះទេ។ ខ្ញុំមិនខ្វល់ឡើយ!»។ លោកបានបញ្ជាក់ទៀតថា អាមេរិកនៅមានគោលដៅជាច្រើនទៀតដែលត្រូវវាយប្រហារ ដែលអ្នកជំនាញជឿថា បើកោះ Kharg ត្រូវបានកម្ទេច សេដ្ឋកិច្ចអ៊ីរ៉ង់នឹងដួលរលំ ហើយបង្ខំឲ្យពួកគេចុះចាញ់តែម្តង។
លោកត្រាំ ធ្លាប់បង្ហាញការគាំទ្រចំពោះការកាន់កាប់កោះនេះ ប៉ុន្តែអ្នកជំនាញយោធាបានព្រមានពីគ្រោះថ្នាក់កម្រិតខ្ពស់។ ដ្បិតអាមេរិកបានបញ្ជូនទ័ពឆត្រយោង ១០០០នាក់ និងកងម៉ារីន ៥០០០នាក់ ទៅកាន់តំបន់នោះក៏ពិតមែន ប៉ុន្តែកោះ Kharg ត្រូវបានអ៊ីរ៉ង់ការពារយ៉ាងរឹងមាំបំផុតជាមួយនឹងប្រព័ន្ធការពារអាកាស និងអាវុធទំនើបៗ។ អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានរៀបរាប់ថា ការវាយលុកតាមទឹកដើម្បីឡើងលើកោះនេះ គឺជា «ប្រតិបត្តិការដែលពិបាកបំផុតមួយក្នុងសង្គ្រាមសម័យទំនើប»។ លោកបានបន្ថែមថា ទោះបីជាអាមេរិកគ្រប់គ្រងលើមេឃ និងសមុទ្របាន ក៏កងទ័ពដែលនៅលើដីនឹងក្លាយជាផ្ទាំងស៊ីបនៃដ្រូនអត្តឃាត និងគ្រាប់រ៉ុក្កែតរបស់អ៊ីរ៉ង់មិនខាន៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


