ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងពិចារណារឹតត្បឹតការបើកបរទូទាំងប្រទេស ដោយសារវិបត្តិប្រេង
កូរ៉េខាងត្បូងកំពុងពិចារណាពង្រីកការរឹតបន្តឹងលើការបើកបររបស់សាធារណជនទូទៅទូទាំងប្រទេស ប្រសិនបើតម្លៃប្រេងសកលកើនឡើងបន្ថែមទៀត ខណៈរដ្ឋាភិបាលព្យាយាមកាត់បន្ថយការប្រើប្រាស់ថាមពល ចំពេលមានភាពតានតឹងផ្នែកផ្គត់ផ្គង់ ដោយសារតែសង្គ្រាមរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក គូ យុន ឆឹល (Koo Yun-cheol) បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលអាចបង្រីកការរឹតបន្តឹងទៅដល់ការប្រើប្រាស់រថយន្តឯកជន ប្រសិនបើតម្លៃប្រេងឆៅកើនឡើងដល់ប្រហែល ១២០-១៣០ ដុល្លារ/បារ៉ែល ពោលគឺខ្ពស់ជាងតម្លៃនាពេលបច្ចុប្បន្នក្នុងរង្វង់ ១១០ ដុល្លារ/បារ៉ែល។
ប្រសិនបើពង្រីកដល់សាធារណជនទាំងមូល នោះវានឹងក្លាយជាការរឹតបន្តឹងទូទាំងប្រទេសជាលើកដំបូងសម្រាប់កូរ៉េខាងត្បូង រាប់តាំងពីសង្រ្គាមឈូងសមុទ្រពែរ្សក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។
លោក Koo បាននិយាយថា ប្រសិនបើស្ថានភាពនៅមជ្ឈិមបូព៌ាកាន់តែអាក្រក់ទៅៗ កូរ៉េខាងត្បូងអាចបង្កើនវិធានការប្រុងប្រយ័ត្នវិបត្តិដល់កម្រិត «ព្រមាន» ហើយចាប់ផ្តើមកំណត់ការប្រើប្រាស់ថាមពល។លោកក៏បាននិយាយផងដែរថា រដ្ឋាភិបាលអាចនឹងកាត់បន្ថយពន្ធប្រេងឥន្ធនៈបន្ថែមទៀត ដើម្បីកាត់បន្ថយបន្ទុកលើគ្រួសារ។
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុដដែលបាននិយាយថា ក្រសួងមិនទាន់សម្រេចចិត្តនៅឡើយទេថាតើត្រូវដាក់កម្រិតលើការបើកបរជាកាតព្វកិច្ចសម្រាប់វិស័យឯកជនដែរឬអត់។ ក្រសួងនឹងធ្វើការសម្រេចចិត្តដោយផ្អែកលើការផ្គត់ផ្គង់ថាមពល និងសេដ្ឋកិច្ចទាំងមូល។
គួរគូសបញ្ជាក់ថា កូរ៉េខាងត្បូងនាំចូលប្រេងប្រហែល ៧០% របស់ខ្លួនពីមជ្ឈិមបូព៌ា ដែលធ្វើឱ្យប្រទេសនេះងាយរងគ្រោះដោយសារការរំខានផ្នែកផ្គត់ផ្គង់ និងការប្រែប្រួលតម្លៃ។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានដាក់ចេញនូវ «ប្រព័ន្ធបង្វិលយានយន្តរយៈពេល ៥ ថ្ងៃ» សម្រាប់បុគ្គលិករដ្ឋ ដោយកំណត់ថា តើរថយន្តណាអាចបើកបរបាននៅថ្ងៃធ្វើការ (ចន្ទ-សុក្រ) ដោយផ្អែកលើលេខផ្លាកលេខរថយន្តទាំងនោះ។
ចំពេលដែលកង្វល់វិបត្តិថាមពលកើនឡើង ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានជំរុញឱ្យប្រទេសបង្កើនការផ្លាស់ប្ដូរទៅប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជារថយន្តអគ្គិសនីជាដើម ដោយនិយាយថា បញ្ហាថាមពល «គឺធ្ងន់ធ្ងរខ្លាំងដែលធ្វើឱ្យខ្ញុំដេកមិនលក់»៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


