Connect with us

កូវីដ-១៩

ខេត្តបន្ទាយមានជ័យសម្រេចផ្អាកអាជីវកម្មកាស៊ីណូទាំងអស់

បានផុស

នៅ

អាជ្ញាធរខេត្តបន្ទាយមានជ័យសម្រេចផ្អាកអាជីវកម្មកាស៊ីណូដែលមានអនុស្សរណៈជាមួយក្រសួងសុខាភិបាលជាណ្ដោះអាសន្ននៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា ត្រូវបានបិទអាជីវកម្មកាស៊ីណូដែលមានអនុស្សរណៈជាមួយក្រសួងសុខាភិបាលក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យជាបណ្ដោះអាសន្នរហូតមានការជូនដំណឹងថ្មី។

ការផ្អាកអាជីវកម្មកាស៊ីណូនៅខេត្តបន្ទាយមានជ័យជាបណ្តោះអាសន្ននេះ បន្ទាប់ពីរដ្ឋបាលខេត្តបានសម្រេចអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ននៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរយៈពេល២សប្ដាហ៍ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២៦ខែមេសា រហូតដល់ថ្ងៃទី៩ ខែឧសភាឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម