ព័ត៌មានអន្ដរជាតិ
NASA រៀបចំបញ្ជូនអវកាសយានិកទៅឋានព្រះចន្ទ បន្ទាប់ពី៥៣ឆ្នាំ
អង្គការ NASA កំពុងរៀបចំបញ្ជូនក្រុមអវកាសយានិកជាលើកដំបូងទៅកាន់ឋានព្រះចន្ទ បន្ទាប់ពីរង់ចាំអស់រយៈពេលជាង៥៣ឆ្នាំ រួមទាំងបេសកកម្ម Artemis លើកទីពីរ ដែលជាការហោះហើរសាកល្បងដ៏សំខាន់មួយលើឋានព្រះចន្ទ ខណៈសហរដ្ឋអាមេរិកកំពុងប្រណាំងប្រជែងឡើងវិញនូវភាពជាអ្នកដឹកនាំក្នុងលំហអាកាសជាមួយប្រទេសចិន។
យោងតាមភ្នាក់ងាររ៉យទ័រផ្សាយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ អវកាសយានិកអាមេរិក៣រូប និងកាណាដាម្នាក់ គ្រោងនឹងហោះនៅលើយាន Orion capsule និង Space Launch System របស់អង្គការ NASA នៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២៦។

បេសកកម្មសាកល្បងលើកនេះមានរយៈពេល ១០ថ្ងៃ ជុំវិញឋានព្រះចន្ទនិងត្រឡប់មកវិញ វាជាដំណើរដ៏វែងឆ្ងាយមួយ ដែលនាំពួកគេទាំង៤នាក់ចូលទៅក្នុងលំហអាកាសកាន់តែជ្រៅជាងអ្វីដែលអវកាសយានិកធ្លាប់ធ្វើដំណើរពីមុនមក។
គួរបញ្ជាក់ថាបេសកកម្មខាងលើគឺជាការហោះហើរសាកល្បងលើកដំបូងដែលមានមនុស្សបើកយន្តហោះនៅក្នុងកម្មវិធី Artemis របស់ NASA វាជាការខិតខំប្រឹងប្រែងដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមជើងហោះហើរជាប្រចាំទៅកាន់ឋានព្រះចន្ទ ដោយចំណាយទឹកប្រាក់អស់ជាង ៩៣ប៊ីលានដុល្លារចាប់តាំងពីឆ្នាំ ២០១២ ។
ចាប់តាំងពីបេសកម្ម Apollo-១៧ ក្នុងឆ្នាំ ១៩៧២ មក មនុស្សមិនបានចុះចតលើផ្ទៃឋានព្រះចន្ទទេ ការងារនេះជាស្នាដៃដ៏លំបាកមួយរបស់ NASA មានគោលបំណងធ្វើម្តងទៀតនៅឆ្នាំ ២០២៨ នៅប៉ូលរដិបរដុបខាងត្បូងនៃឋានព្រះចន្ទ។
មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់ដែលបានដាក់មនុស្សនៅលើផ្ទៃភពមួយផ្សេងទៀត ជាមួយនឹងការចុះចតចំនួន៦លើកនៃកម្មវិធី Apollo ។
ថ្មីៗនេះ មន្ត្រីសហរដ្ឋអាមេរិកផ្តោតលើប្រទេសចិនជាគូប្រជែងបច្ចេកវិទ្យាដ៏ខ្លាំងក្លាមួយមានវឌ្ឍនភាពជាលំដាប់នៅក្នុងកម្មវិធីឋានព្រះចន្ទក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ជាមួយនឹងការចុះចតដោយមនុស្សយន្តជាបន្តបន្ទាប់នៅលើឋានព្រះចន្ទ និងគោលដៅឆ្នាំ ២០៣០ ដើម្បីដាក់ក្រុមអវកាសយានិកផ្ទាល់ខ្លួននៅលើផ្ទៃភព៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


