ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិហក់ឡើង ៤ដុល្លារ ក្រោយ ត្រាំ ប្ដេជ្ញាបន្តវាយប្រហារអ៊ីរ៉ង់
តម្លៃប្រេងអន្តរជាតិបានហក់ឡើងជាង ៤ ដុល្លារ សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃព្រហស្បតិ៍ (២ មេសា) នេះ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តវាយប្រហារអ៊ីរ៉ង់ រួមទាំងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងប្រេងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ ដែលបង្ហាញថា ជម្លោះនៅតែបន្តតានតឹង។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ តម្លៃប្រេងម៉ាក Brent បានកើនឡើង ៤,៨៨ ដុល្លារ ឬ ៤,៨% ដល់ ១០៦,០៤ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ១០ ព្រឹក នៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក ម៉ាក WTI បានកើនឡើង ៤,១៧ ដុល្លារ ឬ ៤,២% ដល់ ១០៤,២៩ ដុល្លារ/បារ៉ែល។
មុននោះលោក ត្រាំ ថ្លែងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិនៅយប់ថ្ងៃពុធ តម្លៃប្រេងទាំង ២ បានធ្លាក់ចុះជាង ១%។
ខណៈប្ដេជ្ញាបន្តវាយប្រហារអ៊ីរ៉ង់ លោក ត្រាំ បានថ្លែងថា យោធាសហរដ្ឋអាមេរិកជិតបញ្ចប់គោលដៅរបស់ខ្លួនក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ហើយជម្លោះនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែលោកមិនបានផ្តល់ពេលវេលាជាក់លាក់ណាមួយនោះទេ
អ្នកវិភាគមើលឃើញថា ការគំរាមកំហែងដល់ចរាចរណ៍ផ្លូវសមុទ្របានកើនឡើង ខណៈភាពតានតឹងនៃជម្លោះកើនឡើងទូទាំងតំបន់។ កាលពីថ្ងៃពុធ នាវាដឹកប្រេងក្រុមហ៊ុន QatarEnergy ជួលប្រើ បានរងការវាយប្រហារដោយមីស៊ីលបញ្ជារបស់អ៊ីរ៉ង់ក្នុងដែនទឹកកាតា ចំពេលដែលច្រកសមុទ្រហ័រមូហ្សនៅតែបន្តជាប់គាំងដោយសារតែជម្លោះ។
ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិបានព្រមានកាលពីថ្ងៃពុធថា ការរំខានដល់ការផ្គត់ផ្គង់នឹងចាប់ផ្តើមប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អឺរ៉ុបក្នុងខែមេសា ខណៈទ្វីបនេះកាលពីខែមុន បានពឹងផ្អែកលើទំនិញដែលចុះកិច្ចសន្យាទិញមុនសង្រ្គាមផ្ទុះឡើយ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


