ព័ត៌មានជាតិ
ព្រឹទ្ធសភាកាត់ចំណាយបេសកកម្មទាំងក្នុង និងក្រៅប្រទេសរបស់ស្ថាប័ននេះ ក្នុងពេលវិបត្តិប្រេងឥន្ធនៈ
ព្រឹទ្ធសភាសម្រេចកាត់ព្យួរឥណទានចំណាយបេសកកម្មក្នុងប្រទេស និងចំណាយបេសកកម្មក្រៅប្រទេសចំនួន៣០%នៃឥណទានសរុបក្នុងច្បាប់ថវិកាឆ្នាំ២០២៦។ ក្នុងពេលជាមួយគ្នានេះ ការចំណាយប្រេងឥន្ធនៈ និងប្រេងរំអិល ក៏ត្រូវបានស្ថាប័ននេះកាត់ព្យួរចំនួន៣០%ដូចគ្នានេះដែរ។

ការកាត់ព្យួរបែបនេះ គឺធ្វើឡើងក្នុងបំណងដើម្បីសន្សំសំចៃការចំណាយផ្សេងៗក្នុងពេលមានវិបត្តិប្រេងឥន្ធនៈជាសកល។ តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយក្នុងប្រទេសកម្ពុជាបានបន្តកើនឡើងខ្ពស់នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ដែលក្នុងនោះប្រេងសាំងធម្មតាលក់ចេញក្នុងតម្លៃ៥ ៤៥០រៀលក្នុងមួយលីត្រ និង៧ ៥០០រៀលសម្រាប់ប្រេងម៉ាស៊ូត។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តាមរយៈសេចក្ដីជូនដំណឹងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា ការសម្រេចចិត្តនេះ ជាការអនុវត្តស្មារតីសន្សំសំចៃខ្ពស់ ស្ថិតក្នុងបរិការណ៍នៃវិបត្តិថាមពលប្រេងឥន្ធនៈកំពុងកើតមាន និងពុំអាចព្យាករបាន ក៏ដូចជាដើម្បីធានាបានការសន្សំសំចៃប្រេងឥន្ធនៈសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងវិស័យអាទិភាព និងមានលក្ខណៈយុទ្ធសាស្ត្រ។

ផ្អែកតាមសារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិសម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានជូនដំណឹងដល់ប្រធានគណៈកម្មការទាំង១០ ប្រធានក្រុមភូមិភាគទាំង៨នៃព្រឹទ្ធសភា ខុទ្ទកាល័យ ទីប្រឹក្សា ជំនួយការ និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំងអស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឱ្យចូលរួមសហការ និងអនុវត្តវិធានការខាងលើ។

ចំពោះការចូលរួមកិច្ចប្រជុំនានានៅក្រៅប្រទេស ក្នុងករណីចាំបាច់ខានមិនបាន អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានលើកទឹកចិត្តឱ្យស្នើសុំទៅក្រសួងការបរទេស ដើម្បីចាត់តំណាងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម្ចាស់ផ្ទះចូលរួមកិច្ចប្រជុំនោះជំនួសវិញ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


