សន្តិសុខសង្គម
សមត្ថកិច្ចក្រុងតាខ្មៅ ធើ្វការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យពីរនាក់ ធើ្វសកម្មភាពលួចកាត់ខែ្សភ្លើងតាមផ្លូវសាធារណៈយ៉ាងសកម្ម
បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍អំពីករណីលួចកាត់ខែ្សភ្លើងតាមផ្លូវសាធារណះនៅចំណុចភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ភ្លាមនោះកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ បានជាបន្តបន្ទាប់កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានអោយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី អំពើលួច(កាត់ខ្សែបង្គោលភ្លើង)និងប្រើប្រាស់នូវសារធាតុញៀន ចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្តាល។


ជនសង្ស័យឈ្មោះ ថា ប៊ុននី ហៅឃ្នី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងម្នាក់ទៀតមានឈ្មោះ ថា វីវះជិប ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ អ្នកទាំង២នាក់មានទៅលំនៅដូចគ្នា។ ជនសង្ស័យទាំង២នាក់មានសារធាតុញៀន(+) ផងដែរ។


តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកន្ត្រៃដែកកាត់ខ្សែបង្គោលភ្លើង ហើយយកទៅលក់បានលុយ៤,០០០រៀល ទៅ៥,០០០រៀល យកទៅទិញថ្នាំញៀនយកមកជក់ ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


