ព័ត៌មានអន្ដរជាតិ
ក្រុមអ្នកចរចាកំពុងញាប់ដៃញាប់ជើង បង្កើតសំណើឈប់បាញ់២ដំណាក់កាល មុនឱសានវាទលោកត្រាំ
អ្នកចរចាអាមេរិក និងអ៊ីរ៉ង់ រួមជាមួយក្រុមអ្នកសម្របសម្រួលក្នុងតំបន់ កំពុងពិភាក្សាលើសំណើកិច្ចព្រមព្រៀងពីរដំណាក់កាល ដើម្បីសម្រេចឲ្យបាននូវបទឈប់បាញ់រយៈពេល៤៥ថ្ងៃ និងការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។ នេះបើយោងតាមសារព័ត៌មាន TRT World ចុះផ្សាយថ្ងៃចន្ទទី៦ខែមេសាឆ្នាំ២០២៦។

ការចរចាដ៏សំខាន់នេះ ដែលមានការចូលរួមពីប៉ាគីស្ថាន អេហ្ស៊ីប និងតួកគី ព្រមទាំងការទាក់ទងផ្ទាល់រវាងបេសកជនអាមេរិក Steve Witkoff និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi គឺជាឱកាសចុងក្រោយដើម្បីបង្ការការរីករាលដាលនៃជម្លោះ។ ក្រុមអ្នកសម្របសម្រួលបានសង្កត់ធ្ងន់ថា នេះគឺជាផ្លូវតែមួយគត់ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ហើយបានព្រមានមន្ត្រីអ៊ីរ៉ង់ថា គ្មានពេលសម្រាប់ពន្យារពេលទៀតទេ ក្នុងរយៈពេល៤៨ម៉ោងចុងក្រោយនេះ។
ប្រធានាធិបតី ដូណាល់ ត្រាំ បានពន្យារពេលឱសានវាទរបស់លោកចំនួន២០ម៉ោងបន្ថែមទៀត ដោយកំណត់យកត្រឹមថ្ងៃអង្គារ វេលាម៉ោង៨យប់ (ម៉ោងនៅអាមេរិក) មុននឹងចាប់ផ្តើម «ការវាយប្រហារទ្រង់ទ្រាយធំ» លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់។ ថ្លែងប្រាប់សារព័ត៌មាន Axios លោកប្រធានាធិបតីបានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុង «ការចរចាយ៉ាងស៊ីជម្រៅ» ប៉ុន្តែលោកនៅតែរក្សាជំហរតឹងរ៉ឹងដោយលើកឡើងថា «ប្រសិនបើពួកគេមិនព្រមចុះកិច្ចព្រមព្រៀងទេ ខ្ញុំនឹងកម្ទេចអ្វីៗគ្រប់យ៉ាងនៅទីនោះ»។ ការគំរាមកំហែងនេះបានបង្កើនសន្ទុះកាន់តែខ្លាំងក្នុងការស្វែងរកដំណោះស្រាយលើការបិទខ្ទប់ផ្លូវទឹក និងបញ្ហាសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់។
ទោះបីជាមានការប្រឹងប្រែងផ្នែកការទូតក៏ដោយ ស្ថានភាពនៅតែមានភាពមិនច្បាស់លាស់ ខណៈដែលកងទ័ពជើងទឹក IRGC របស់អ៊ីរ៉ង់នៅតែប្រកាន់ជំហរដាច់ខាតដោយប្រកាសថា ស្ថានភាពនៅច្រកសមុទ្រ Hormuz នឹងមិនត្រឡប់ទៅរកសភាពដើមវិញឡើយ។ ចំណែកខាងមន្ត្រីអ៊ីរ៉ង់បានបញ្ជាក់ច្បាស់ថា ពួកគេមិនចង់ឲ្យមាន «ស្ថានភាពដូចនៅហ្គាហ្សា ឬលីបង់» ដែលបទឈប់បាញ់មានតែនៅលើក្រដាសនោះទេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


