ព័ត៌មានអន្ដរជាតិ
ត្រាំ ស្តីឲ្យសម្ព័ន្ធមិត្តអាស៊ី៣ប្រទេសកប់ៗមាត់ ដែលមិនជួយអាមេរិក ក្នុងសង្គ្រាមអ៊ីរ៉ង់
ដោយសារតែអ៊ីរ៉ង់មិនអើពើនឹងឱសានវាទរបស់មេដឹកនាំអាមេរិក ដែលគំរាមឲ្យបើច្រកសមុទ្រ Hormuz ហើយថែមទាំងបោះពាក្យឌឺដងទៀតនោះ ស្រាប់តែលោក ដូណាល់ ត្រាំ បែរជាទៅបញ្ចេញកំហឹងដាក់សម្ព័ន្ធអាស៊ី ហើយស្តីបន្ទោសចំៗទៅប្រទេសជប៉ុន កូរ៉េខាងត្បូងនិងអូស្រ្តាលី ដែលមិនព្រមជួយអាមេរិក។

ក្នុងសន្និសីទកាសែតនៅសេតវិមានកាលពីថ្ងៃចន្ទទី៦ខែមេសាឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានពន្លះកប់ៗមាត់ទៅសម្ព័ន្ធមិត្តអាស៊ីទាំង៣នេះថា មិនបានជួយអ្វីសោះដល់ប្រតិបត្តិការយោធារបស់អាមេរិកនៅអ៊ីរ៉ង់ ទាំងដែលអាមេរិក មានទ័ពរាប់ម៉ឺននាក់ឈរជើងក្នុងប្រទេសរបស់ពួកគេ ដើម្បីជួយការពារ។
លោកនិយាយទាំងមិនសប្បាយចិត្តថា៖ «យើងមានទាហាន ៥០ ០០០ នាក់នៅជប៉ុន ដើម្បីការពារពួកគេពីកូរ៉េខាងជើង ហើយនៅកូរ៉េខាងត្បូង យើងមានទាហាន ៤៥ ០០០ នាក់ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ នៅក្បែរលោក គីម ជុងអ៊ុន ដែលមានអាវុធនុយក្លេអ៊ែរយ៉ាងច្រើន ប៉ុន្តែជប៉ុនមិនបានជួយយើង កូរ៉េខាងត្បូងមិនជួយយើង ហើយអូស្រ្តាលី ក៏មិនជួយយើងដែរ»។
មិនមែនតែសម្ព័ន្ធមិត្តអាស៊ី៣ប្រទេសនេះទេ សូម្បីអង្គការណាតូ ក៏ត្រូវមាត់លោកត្រាំដែរ នៅក្នុងសន្និសីទកាសែតនោះ ដោយមេដឹកនាំអាមេរិកបានស្តីឲ្យដែលណាតូមិនព្រមជួយខ្លួនក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។

លោកត្រាំបន្ទោសថា៖ «មើលចុះ យើងបានទៅរកអង្គការណាតូ! ខ្ញុំមិនទាមទារខ្លាំងពេកទេ ខ្ញុំគ្រាន់តែនិយាយថា បើអ្នកចង់ជួយវាពិតជាប្រសើរណាស់ តែគេតបវិញថា ទេ ទេ ទេ យើងនឹងមិនជួយឡើយ»។
ជុំវិញសង្គ្រាមមជ្ឈិមបូព៌ានេះដែរ ប្រធានាធិបតីអាមេរិក បានគំរាមទៀតហើយថា ប្រទេសអ៊ីរ៉ង់ទាំងមូល នឹងត្រូវកម្ទេចចោលត្រឹមមួយយប់ បើគ្មានកិច្ចព្រមព្រៀងមុនថ្ងៃកំណត់នៅថ្ងៃអង្គារនេះទេនោះ។
ថ្លែងនៅសេតវិមានកាលពីថ្ងៃចន្ទទី៦ខែមេសាឆ្នាំ២០២៦ លោកត្រាំនិយាយថា ប្រទេសអ៊ីរ៉ង់ទាំងមូលនឹងត្រូវកម្ទេចចោល ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច។ លោកលើកឡើងថា អាមេរិកមានផែនការទម្លាក់គ្រាប់បែកកម្ទេចស្ពាននិងរោងចក្រអគ្គិសនីគ្រប់កន្លែង នៅក្នុងប្រទេសអ៊ីរ៉ង់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


