ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ថា ពេលឈ្នះ អាមេរិកអាចយកថ្លៃសេវាកប៉ាល់ដឹកប្រេងឆ្លងកាត់ច្រក Hormuz
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិក អាចត្រួតពិនិត្យមើលលើការយកថ្លៃសេវាសម្រាប់ការឆ្លងកាត់កប៉ាល់ដឹកប្រេងតាមច្រកសមុទ្រហ័រមូស (Hormuz) បន្ទាប់ពីសង្គ្រាម ដែលទំនងតម្រូវឱ្យមានការគ្រប់គ្រងដោយផ្ទាល់ពីយោធាអាមេរិកលើផ្លូវទឹកយុទ្ធសាស្ត្រនេះ។ នេះបើយោងតាមសារព័ត៌មាន Al Jazeera ផ្សាយថ្ងៃទី៦ ខែមសា ឆ្នាំ២០២៦ ។
ពេលអ្នកយកព័ត៌មានសួរប្រធានាធិបតីអាមេរិកក្នុងសន្និសីទសារព័ត៌មាន ដោយលើកឡើងថា៖ « តើលោកនឹងទទួលយកកិច្ចព្រមព្រៀងមួយដែលនឹងអនុញ្ញាតឱ្យអ៊ីរ៉ង់យកថ្លៃសេវាពីកប៉ាល់ ដើម្បីឆ្លងកាត់ច្រកសមុទ្រនេះដែរឬទេ»?
លោក ត្រាំ ឆ្លើយថា៖ « ចុះបើយើងគិតថ្លៃសេវាវិញ? ខ្ញុំចង់ធ្វើបែបនោះជាជាងអនុញ្ញាតឱ្យពួកគេ [អ៊ីរ៉ង់] ធ្វើវា។ ហេតុអ្វីយើងមិនគួរធ្វើ? យើងជាអ្នកឈ្នះ។ យើងឈ្នះហើយ»។

លោក ត្រាំ បញ្ជាក់ជាថ្មីថា អ៊ីរ៉ង់បានបរាជ័យខាងយោធាហើយ។ នេះជាការអះអាងរបស់លោកតាំងពីដំបូងនៃសង្គ្រាម ទោះបីជាមានការវាយប្រហារដោយដ្រូននិងមីស៊ីលជាបន្តបន្ទាប់របស់អ៊ីរ៉ង់នៅទូទាំងតំបន់មជ្ឈិមបូព៌ានិងការបិទផ្លូវជាបន្តបន្ទាប់នៅច្រកសមុទ្រ Hormuz ក៏ដោយ។
លោក ត្រាំ ប្រាប់អ្នកយកព័ត៌មានថា៖ « រឿងតែមួយគត់ដែលពួកគេជឿគឺថា អូ! យើងនឹងទម្លាក់គ្រាប់មីនចូលក្នុងទឹក។ មិនអីទេ! ទេ! ខ្ញុំចង់មានន័យថា យើងមានគំនិតមួយដែលយើងនឹងគិតថ្លៃសេវា»។
គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz ជាច្រកមួយភ្ជាប់តំបន់ឈូងសមុទ្រពែរ្សទៅនឹងមហាសមុទ្រឥណ្ឌា ភាគច្រើនដែនទឹកគឺស្ថិតនៅក្នុងប្រទេសអូម៉ង់និងអ៊ីរ៉ង់។ ប្រេងប្រហែល ២០ភាគរយនិងឧស្ម័នធម្មជាតិរាវ (LNG) របស់ពិភពលោកបានឆ្លងកាត់ច្រកនេះនៅមុនសង្គ្រាម។
ប្រធានាធិបតីអាមេរិក បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ ត្រូវតែរួមបញ្ចូលការបើកច្រកសមុទ្រ Hormuz ឡើងវិញ។
លោកបន្តថា៖ « យើងត្រូវតែមានកិច្ចព្រមព្រៀងមួយដែលអាចទទួលយកបានសម្រាប់ខ្ញុំ! ហើយផ្នែកមួយនៃកិច្ចព្រមព្រៀងនោះគឺយើងចង់ឱ្យចរាចរណ៍ដឹកប្រេងដោយសេរី»៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


