ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងបាញ់ផ្លោងមីស៊ីល បង្កក្តីបារម្ភដល់កូរ៉េខាងត្បូងដែលត្រាំទើបស្តីបន្ទោស
កូរ៉េខាងជើងបានបាញ់ «មីស៊ីលផ្លោងមិនស្គាល់ប្រភេទ» ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae-myung) បានសម្តែងការសោកស្តាយចំពោះឧប្បត្តិហេតុមួយពាក់ព័ន្ធនឹងយន្តហោះដ្រូន ដែលឆ្លងកាត់ព្រំដែនចូលទៅក្នុងដែនអាកាសរបស់កូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន koreaherald។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានរកឃើញគ្រាប់ផ្លោងមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ដែលបាញ់ចេញពីតំបន់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអង្គារទី៧មេសា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមពាក់ព័ន្ធនឹងប្រភេទ ឬចម្ងាយហោះហើរនៃមីស៊ីលនោះទេ។ បច្ចុប្បន្ននេះ អាជ្ញាធរស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងវិភាគលក្ខណៈបច្ចេកទេសលម្អិត។
យ៉ាងណាមិញ ការបាញ់បង្ហោះនេះបានធ្វើឡើង បន្ទាប់ពីការបង្ហាញការសោកស្តាយរបស់ទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទ ចំពោះការហោះចូលរបស់យន្តហោះដ្រូនស៊ីវិលទៅក្នុងភាគខាងជើងកាលពីខែមករា ដោយលោក លី ជេម្យុង បានហៅវាថា «គ្មានការទទួលខុសត្រូវ» ។
នៅក្នុងការថ្លែងរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងប៉ុន្មានថ្ងៃនេះ បានស្តីបន្ទោសកូរ៉េខាងត្បូងដែលមិនបានជួយអ្វីសោះក្នុងសង្គ្រាមជាមួយអ៊ិរ៉ង់ ទោះបីជាអាមេរិកដាក់មូលដ្ឋានទ័ពនៅកូរ៉េខាងត្បូងរហូតដល់៤៥០០០នាក់ដើម្បីការពារសន្តិសុខតំបន់នោះដែរ។
បន្ទាប់ពីការអត្ថាធិប្បាយរបស់គាត់ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងគឺអ្នកស្រី គីម យ៉ូជុង បានចេញសេចក្តីថ្លែងការណ៍តាមរយៈសារព័ត៌មានរដ្ឋ KCNA ដោយលើកឡើងថា រដ្ឋាភិបាលកូរ៉េខាងជើងចាត់ទុកសម្តីរបស់លោក លី ថាជាការបង្ហាញនូវចរិតលក្ខណៈរបស់ «បុរសដែលស្មោះត្រង់ និងមានចិត្តទូលាយ»។ អ្នកស្រីបានបន្តថា វាគឺជាអាកប្បកិរិយាដែល «មានសំណាង និងឆ្លាតវៃបំផុត» សម្រាប់សុវត្ថិភាពរបស់កូរ៉េខាងត្បូងខ្លួនឯង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
កូរ៉េខាងជើងសរសើរប្រធានាធិបតីកូរ៉េខាងត្បូង ក្រោយចេញមុខសុំទោសរឿងដ្រូន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


